ឈាមស្រែកស្បែកហៅ..! ខ្ចីលុយជនរងគ្រោះរួចបបួលដើរលេងដល់កន្លែងស្ងាត់វាយសម្លាប់បំបិតមាត់រួចយកខ្សែចងក សាកសពដើម្បីបំភ្លៃភ្នែកសមត្ថកិច្ច ...
កំពង់ស្ពឺ ៖ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលខេត្តកំពង់ស្ពឺ ដោយ
មានការសម្របសម្រួលពីលោកជំទាវព្រះរាជអាជ្ញា បានសហការគ្នា ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ខូវ លីហាក់ ភេទប្រុស អាយុ ២៨ឆ្នាំ នៅភូមិត្រស់សាលា សង្កាត់ស្វាយក្រវាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
ដំណើររឿងហេតុ ៖ កាលពីខែឧសភា ឆ្នាំ២០២០ ជនរងគ្រោះឈ្មោះ ជុំ ចន្ធូ ភេទស្រី អាយុ ២៤ឆ្នាំ ក្រោយពេលប្តីស្លាប់ បានពឹងពាក់ជនសង្ស័យឲ្យជួយលក់រថយន្តបែនបានក្នុងតម្លៃ ១៩,០០០$ ហើយជនសង្ស័យបានយក ១២,០០០$ទិញម៉ូតូ ១គ្រឿង ដោយចង់បំបិតមាត់ ។
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ជនសង្ស័យបានទូរស័ព្ទបបួលជនរងគ្រោះទៅដើរលេងនៅព្រៃភ្នំទទឹង ភូមិអន្លង់ស្នោ ហើយវាយសម្លាប់យកខ្សែចងក បំភ័ណ្ឌសមត្ថកិច្ច ព្រមទាំងយកម៉ូតូ និងគ្រឿងអលង្ការគេចខ្លួន៕