គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីបំផុត...! តុលាការចេញដីកាឃុំខ្លួនស្ដ្រីចិត្តឆៅដៃដល់ ដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដាក់ពន្ធនាគារព្រៃសរហើយ

    ភ្នំពេញ ៖ លោក ឈឹម រិទ្ធី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០នេះ បានចេញដីការបង្គាប់ឲ្យឃុំខ្លួនស្ត្រីជាប់ចោទឈ្មោះ លីវ ប៊ុនធឿន អាយុ៤៣ឆ្នាំ ឲ្យយកទៅដាក់ពន្ធនាគារព្រៃសរ ដើម្បីរង់ចាំការជំនុំជម្រះទោសតាមកំណត់នីតិវិធីច្បាប់។

    សូមបញ្ជាក់់ថា កាលពីព្រឹកមិញ លោក សុខ កែវបំណ្ឌិត ព្រះរាជអាជ្ញារងអមដាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកានលើស្ត្រីរូបនេះ ពីបទ «ប្រព្រឹត្តអំពើរឃោឃៅ និងទារុណកម្ម តាមបញ្ញត្តិមាត្រា២១១ នៃក្រមព្រហ្មទណ្ឌ»។ នេះបើតាមលោក គុជ គឹមឡុង អ្នកនាំពាក្យស្ថានប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

    សូមរំលឹកថា ស្ដ្រីចិត្តឆៅ ដែលយកកាំបិតវះមុខក្មេងស្រីអាយុ៥ឆ្នាំ ដោយសារតែក្មេងៗឈ្លោះគ្នានោះ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។ ស្ដ្រីដៃដល់រូបនេះ បានសារភាពថា ខ្លួនពិតជាបានយកកាំបិត ទៅវះមុខក្មេងស្រីរងគ្រោះពិតមែន ដោយសារតែខឹងក្មេងនោះ គប់ដុំថ្មបណ្ដាលឲ្យបែកក្បាលកូនប្រុសខ្លួន ដែលមានអាយុជាង២ឆ្នាំ។

    ស្រ្តីដៃដល់ត្រូវបានកម្លាំងនគរបាល ឃាត់ខ្លួននាំយកទៅសាកសួរ ក្រោយពេលគាត់ធ្វើសកម្មភាព យកកាំបិតប៉ុនប៉ងអារ-ក សម្លាប់ក្មេងស្រីម្នាក់ ព្រោះតែខឹង ក្មេងស្រីរូបនោះយកដុំថ្មគប់កូនប្រុសគាត់ បែកក្បាលកាលពី២ថ្ងៃមុន។ ប៉ុន្តែការប៉ុនប៉ងសម្លាប់ក្មេងស្រីរងគ្រោះខាងលើ មិនបានសម្រេចទេ ដោយសារតែនាង ស្រែកយំខ្លាំងៗ បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ ហើយស្រ្តីដៃដល់បានយក កាំបិតឆូតផ្ទៃមុខ និងច្រមុះ ព្រមទាំងដៃក្មេងស្រីរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ រួចរត់គេចខ្លួនចូលទៅក្នុងផ្ទះ មុននឹងនគរបាលឃាត់ខ្លួន។







    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ