ប្រើល្បិចហៅម៉ូតូឌុបជិះដល់កន្លែងស្ងាត់រកលេសជុះនោមយកដំបងវាយម្ចាស់ម៉ូតូរួចឡើងម៉ូតូជិះរត់គេចត្រូវជាប់ខ្នោះនគរបាលខេត្តព្រៃវែង
ព្រៃវែង ៖ មានករណីលួចមានស្ថានទំងន់ទោសមួយករណី ប្រព្រឹត្តឡើងដោយជនសង្ស័យឈ្មោះ ប្រុស ដេត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្តៅកោង ឃុំស្តៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង បានជួលម៉ូតូជនរងគ្រោះឈ្មោះ សរ លឿង ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០៨:៤០នាទីព្រឹក នៅចំណុចភូមិព្រៃសំលាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានជួលម៉ូតូ ជនរងគ្រោះឲ្យឌុបខ្លួនពីមុខឃុំស្ដៅកោង ស្រុកបាភ្នំ មករង្វង់មូលស្វាយអន្ទរ ពេលឌុបមកចំណុចផ្លូវស្រឡះ គ្មានផ្ទះប្រជាពលរដ្ឋ។
ឃើញមានឱកាសល្អជនសង្ស័យ បានធ្វើលេសឈប់ជុះនោម ហើយធ្វើសកម្មភាពវាយជនរងគ្រោះនឹងដំបង ទៅលើជនរងគ្រោះមួយដំបង ហើយជនរងគ្រោះគេចខ្លួនលោតចុះពីលើម៉ូតូ ពេលនោះជនសង្ស័យក៏លើកយកម៉ូតូជិះរត់។
ក្រោយទទួលបានព័ត៌មានកម្លាំងនគរបាលស្រុក ដោយបានបញ្ជា និងដឹកនាំផ្ទាល់ពីលោកអធិការ បានដេញតាមពួនស្ទាក់ រហូតដល់ម៉ោង១០:៥០នាទី ទើបចាប់ជនសង្ស័យ បាននៅចំណុចប្រឡាយចិន ភូមិព្រៃឆ្លុង ឃុំពានរោង។
បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្វាយអន្ទរ ដើម្បីបញ្ជូនទៅការិយាល័យជំនាញ ចាត់ការតាមនិតិវិធី៕