ឃាត់ខ្លួនជនជាតិចិន២នាក់និងរំដោះជនរងគ្រោះ៣នាក់ ពាក់ព័ន្ធបទល្មើសចាប់ជំរិត
ភ្នំពេញ៖ ប្រតិបត្តិការនេះធ្វើឡើងនៅម៉ោងជាង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ ដោយទទួលបានដំណឹងពីជនរងគ្រោះ ដែលបានរត់រួចហើយប្រាប់គេជួយទើបលោកដឹង ក៏បានដឹកនាំកម្លាំងចុះទៅជួយតែម្តង ហើយឃាត់បានជនជាតិចិន ដែលជាជនដៃដល់២នាក់ និងរំដោះជនរងគ្រោះ៣នាក់ រួមទាំងដកហូតបានសម្ភារសម្រាប់ធ្វើសកម្មភាពជាច្រើនផងដែរ។
ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការ ដើម្បីចាក់ការតាមនិតិវិធី៕