សមត្ថកិច្ចខេត្តកំពង់ធំ បានឃាត់ខ្លួនបុរសម្នាក់បន្លំឯកសណ្ឋាន ជានគរបាល ឋានៈឧត្តមសេនីយ៍ឯក និងដកហូតបាន លុយដុល្លារខ្មោចចំនួន៥៨៩សន្លឹក
ខេត្តកំពង់ធំ៖ យោងតាមរបាយការណ៍របស់នគរបាលនៃស្នងការខេត្តកំពង់ធំបានអោយសារព័ត៍មានដឹងថាមានករណីឃាត់ខ្លួននគបាលម្នាក់ថ្នាក់ឧត្តមសេនីយ៍ឯក កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ នៅចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
របាយការរបស់សមត្ថកិច្ចបានអោយសារព័ត៍មានដឹងថា
ជនសង្សយ័មានឈ្មោះ ហេង កែនណាឌី អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ២១អឺ0 ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ក្នុងនុះសមត្ថកិច្ចបានចាប់ដកហូត វត្ថុតាងរួមមាន ៖
១-ឯកសណ្ឋានគរបាល ការងារលេខ៤ មួយកំផ្លេ មានសក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់ ។
២-ក្រដាស់ប្រាក់ដុល្លារ (លុយសែន) ប្រភេទក្រដាស១០០ ចំនួន ៥៨៩ សន្លឹក ។
៣-ទូរស័ព្ទដៃចំនួន២ គ្រឿង នឹង សម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត ។
សមត្តកិច្ចបានបញ្ជាក់ឲ្យសារព័ត៍មានដឹងថា៖ បុរសរូបនោះបានតាំងខ្លួនធ្វើជាមន្ត្រីនគរបាលជាតិ បម្រើការងារផ្នែកប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋានជានគរបាលជាតិ ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយ៣) ។
សមត្ថកិច្ចបានបញ្ជាក់បន្ថែមឲ្យដឹងទៀតថា៖ជនសង្ស័យជាមនុស្សទើបចេញពីពន្ធនាគារព្រៃស ហើយអាចជាមនុស្សបែកឆ្វេង ក្លែងពាក់ឯកសណ្ឋានបែបនេះ ។ ជនសង្ស័យកំពុងត្រូវបានអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ធ្វើការសាកសួរ ដើម្បីនាំខ្លួនទៅកាន់ស្នងការដ្ឋាននបាលខេត្ត នឹងកសាងសំណុំរឿងតាមនីតិវិធី ៕