មន្រ្តីឧទ្យានុរក្ស បញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ ពាក់ព័ន្ធករណីដាក់អន្ទាក់ចាប់សត្វព្រៃ
ជនសង្ស័យឈ្មោះ សៀង សារឿន ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអរបួនលើ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ត្រូវបានមន្រ្តីឧទ្យានុរក្សដែន ជម្រកសត្វព្រៃស្រែពក ចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចដៃអូរជីមៀត ស្ថិតក្នុងភូមិអរបួនលើ ឃុំអរបួនលើ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ក្នុងដែនជម្រកសត្វព្រៃស្រែពក ដោយដកហូតបានអន្ទាក់ខ្សែកាប ចំនួន៣៧ខ្សែ និងម៉ូតូម៉ាកវ៉េវពណ៌ខ្មៅចំនួន១គ្រឿងកំពុងធ្វើសកម្មភាពដាក់ អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់។
បច្ចុប្បន្នវត្ថុតាងម៉ូតូនិងអន្ទាក់ខ្សែ ត្រូវបានយកមករក្សាទុកបណ្ដោះអាសន្ននៅ ស្នាក់ការដែនជម្រកសត្វព្រៃស្រែពក។
ចំណែកជនសង្ស័យខាងលើត្រូវបានមន្រ្តីឧទ្យានុរក្ស កសាងសំណុំរឿងបទល្មើសធនធាន ធម្មជាតិបញ្ជូនទៅកាន់សាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការបន្តតាមនីតិវិធី៕