គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រន្ធត់ណាស់បុរសវ័យក្មេងម្នាក់បើកបរលឿនក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសបាក់កស្លាប់ភ្លាមៗ និងនារីម្នាក់ទៀតរងរបួស..!


    ភ្នំពេញ ៖ បុរសម្នាក់បោកក្បាលបាក់ ក ស្លាប់យ៉ាងរន្ធត់ និង នារីម្នាក់ដែលរួមដំណើររងរបួសស្រាលបន្ទាប់ពីជិះម៉ូតូមួយគ្រឿងលឿនដូចហោះខ្វះការប្រុងប្រយត្ន័ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះកើតឡើងកាលវេលាម៉ោង ០៩.១០នាទីយប់ ថ្ងៃទី០៤ ខែកក្ដដា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ សហពន្ធ័រុស្សី ចំនុចគល់ស្ពានផ្សារដីហ៊ុយក្នុងសង្កាត់ អូបែបក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

    សពបុរសម្នាក់ខាងលើឈ្មោះ ទ្រី សីហា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបមេការសំណង់ ស្នាក់នៅស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត នៅស្រុក បវិល ខេត្តបាត់ដំបង។

    ចំណែកនារីរួមដំណើរមិនទាន់ស្គាល់អត្តសញ្ញណនៅឡើយ។

    តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងនារីម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ស្គុបពី ពណ៌សលាយផ្ទៃមេឃ ពាក់ស្លាកលេខបាត់ដំបង 1AI-8421 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណ:មកដល់ចំនុចកើតហេតុខាងលើក៏ជ្រុលទៅបុកបង្កាន់ដៃស្ពានផ្សារដីហុយពេញទំហឹងបណ្ដាលឲ្យបោកក្បាលបាក់កស្លាប់ភ្លាមៗនិងនារីដែលរួមដំណើររងរបួសស្រាល។

    ក្រោយកើតហេតុសមត្ថកិច្ចជំនាញខណ្ឌបានចុះមកដល់កន្លែងកើតហេតុបានធ្វើកំណត់ហេតុរួចប្រគល់ឲ្យរថយន្តសាម៉ុយដឹកយកទៅតំលក់ទុកនៅវត្តទឹកថ្លាដើម្បីរងចាំអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

    ចំណែកម៉ូតូរងគ្រោះសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខរងចាំក្រុមគ្រួសារយកឯកសារមកនិងប្រគល់ជូនវិញ។





           

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ