គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប្រទះឃើញសពនារីម្នាក់នៅកណ្តាលព្រៃ នៅភូមិចុងផាង ខេត្តមណ្ឌលគិរី


    មណ្ឌលគិរី ៖ សេចក្តីរាយការណ៍បឋមពីភ្នាក់ងារ សារព័ត៌មាន បានឲ្យដឹងថា សាកសពមនុស្សម្នាក់ ក្នុងស្ថានភាពរលួយស្អុយ ត្រូវបានអ្នកភូមិប្រទះឃើញកណ្តាលព្រៃក្បែរអូរប៉យ ភូមិចុងផាង ឃុំពូជ្រៃ ស្រុកពេជ្រដា ខេត្តមណ្ឌលគិរី នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២០។

    លោក យ៉ាន់ សាណី នាយប៉ុស្តិ៍នគរបាលឃុំពូជ្រៃ បានឲ្យដឹងថា ករណីមានសាកសពស្អុយរលួយនៅកណ្តាលព្រៃបែបនេះ ខាងប៉ុស្តិ៍របស់លោកកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិ។

    លោក តាត់ យ៉េន អធិការនគរបាលស្រុកពេជ្រាដា បានប្រាប់ភ្នាក់ងារ សារព័ត៌មាន ប្រចាំខេត្តមណ្ឌលគិរី ឲ្យដឹងថា សមត្ថកិច្ចចម្រុះកំពុងចុះពិនិត្យសាកសពដល់ទីតាំង ខណៈខាងជំនាញកំពុងធ្វើកោសល្យវិច័្ចយ ប៉ុន្តែក្រុមសមត្ថកិច្ចជំនាញ ហាក់ពិបាកស្រាវជ្រាវរកមូលហេតុ។

    លោកប្រកាសថា មកដល់ពេលនេះ នគរបាលកំពុងធ្វើការស្រាវជ្រាវរកសាច់ញាតិសព បើសិនមានប្រជាពលរដ្ឋបាត់សមាជិក សូមទាក់ទងមន្រ្តីនគរបាលប៉ុស្តិ៍ពូជ្រៃ។

    លោកអធិការបានឲ្យដឹងបន្តទៀតថា សាកសពដែលបានដេកស្លាប់កណ្តាលព្រៃនោះ គឺជាមនុស្សស្រី កម្លាំងជំនាញការិយាល័យវិទ្យាសាស្រ្ត ពិនិត្យឃើញសាកសពមានសភាពស្អុយរលួយអស់ សល់តែស្បែក និងគ្រោងឆ្អឹង មានពាក់អាវសង្រែកពណ៌ស ស្លៀកខោខ្លីពណ៌ខ្មៅ ជើងខាងស្តាំរបូតចេញពីខ្លួនចម្ងាយ ១,៦០ម៉ែត្រ ដៃស្តាំអោបជាប់នឹងដងខ្លួន ដៃឆ្វេងបត់ឡើងលើត្រឹមក្បាល ពាក់កងដៃប្រាក់ចំនួន ៣កង ជើងខាងឆ្វេងសណ្តូកត្រង់ ជាប់នឹងគ្រោងដងខ្លួន មានសក់វែងពុំមានបាក់ ឬបែកទេ។

    លោក តាត់ យ៉េន បន្ថែមថា «បើតាមការពិនិត្យជាក់ស្តែងរបស់កម្លាំងជំនាញយើង ទៅលើទម្រង់មុខ សក់ និងកងដៃបញ្ជាក់ថាជាសាកសពមនុស្សស្រី តែពុំស្គាល់អត្តសញ្ញាណអ្នកស្លាប់ ដែលមានរយៈពេលប្រហែលជា ១ខែមកហើយ។

    ក្នុងការពិនិត្យលើគ្រោងឆ្អឹងសាកសពទាំងមូល ពុំមានស្នាមបាក់បែកចំណុចណាមួយនោះឡើយ ដូច្នេះយើងមិនទាន់សន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីនោះទេ»៕ ដកស្រង់ពី fresh News






    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ