គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមានមាស ៣៦.៥តោន, រាជរដ្ឋាភិបាលកម្ពុជា មិនមែនមានមាយាទកញ្ជើធ្លុះនោះទេ


    (ភ្នំពេញ)៖ អមដោយលិខិតបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជាមានមាសសុទ្ធរហូតដល់ទៅ ៣៦.៥តោន មិនមែន ៣០តោនដូចការប្រកាសរបស់សម្តេចនាពេលកន្លងទៅនោះទេ។

    បើតាមសម្តេចតេជោ ហ៊ុន សែន ការបញ្ជាក់ពីរឿងចំនួនមាសនេះ ដើម្បីឆ្លើយតបទៅនឹងការលើករបស់មនុស្សមួយចំនួនតូច ដែលបានវាយប្រហាររាជរដ្ឋាភិបាលថា យកមាសនេះទៅលក់ដោះស្រាយបញ្ហាជាតិបង្កដោយជំងឺកូវីដ១៩។

    តាមរយៈទំព័រ Facebook នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះ «ដើម្បីច្បាស់ពីមាស សូមមើលការពន្យល់របស់ធានាគារជាតិកម្ពុជានោះ បងប្អូនប្រាកដជាយល់ និងអបអរសាទរជាមួយទុនបម្រុងរបស់ជាតិយើងដែលកើនឡើងជាលំដាប់។ ប្រហែលមួយឆ្នាំមុនខ្ញុំធ្លាប់ប្រកាសថា មាសរបស់យើងមាន ៣០តោនតែតាមតួលេខថ្មីនេះ មាសរបស់យើងមានដល់៣៦.៥តោន។ នេះមិនមែនជាមាយាទស្រីកញ្ជើធ្លុះក្នុងការគ្រប់គ្រងសេដ្ឋកិច្ចជាតិនោះទេ»។

    យោងតាមសេចក្តីបំភ្លឺរបស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា មាសដែលជាកេរ្តិ៍មរតកតាំងពីមុនសម័យសង្គ្រាមនេះ ចំនួន ១២.៤តោន កំពុងរក្សាទុកនៅប្រទេសស្វីស, ១៤.១តោន កំពុងវិនិយោគនៅធនាគារកណ្តាលអង់គ្លេស ហើយមាស ១០តោន ត្រូវបានរក្សាទុកនៅកម្ពុជា។

    ក្នុងសេចក្តីបំភ្លឺរបស់ធានាគារជាតិ ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នកម្ពុជា ក៏មានទុនបម្រុងអន្តរជាតិប្រមាណជា ១៩.៥ប៊ីលានដុល្លារផងដែរ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២០។

    សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានថ្លែងថា រាជរដ្ឋាភិបាលរបស់សម្តេចមិនមែនជារាជរដ្ឋាភិបាលកញ្ជើធ្លុះនោះឡើយ ហើយតែងតែខិតខំសន្សំប្រាក់ ដើម្បីបំពេញការចំណាយរបស់ជាតិ។ សម្តេចតេជោ ក៏ធ្លាប់បានបញ្ជាក់ដែរថា បច្ចុប្បន្នទោះបីយាយីពីជំងឺកូវីដ១៩យ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលនៅមានចំណូលពីពន្ធដារ និងគយ សម្រាប់ការចំណាយចរន្តផងដែរ។

    សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានបញ្ជាក់ផងដែរថា ទោះបីរាជរដ្ឋាភិបាលអត់ចំណូលពេញមួយឆ្នាំ ក៏រាជរដ្ឋាភិបាលនៅតែមានប្រាក់សម្រាប់បើកបៀវត្សរ៍ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធផងដែរ។

    សូមបញ្ជាក់ផងដែរថា ក្នុងកំលុងពេលកម្ពុជារងការរាតត្បាតពីជំងឺកូវីដ១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបញ្ចេញថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ជួសជុលការខូចខាតសេដ្ឋកិច្ច, ឧបត្ថម្ភដល់កម្មករ និយោជិតក្នុងវិស័យកាត់ដេរ និងទេសចរណ៍ប្រមាណ ១៧ម៉ឺននាក់ ម្នាក់ៗ ៤០ដុល្លារក្នុងមួយខែ ព្រមទាំងឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រកម្រិត១ និង២ ប្រមាណ ៦១ម៉ឺនគ្រួសារ ស្មើនឹងថវិកាប្រមាណ ២៨លានដុល្លារអាមេរិកក្នុងមួយខែ។

    តាមរយៈសកម្មភាពនេះ ស្តែងឱ្យឃើញថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន មានទុនបម្រុង និងថវិកាជាតិគ្រប់គ្រាន់សម្រាប់ដោះស្រាយវិបត្តិរបស់ជាតិក្នុងកំលុងពេលនេះ៕ប្រភព : (Fresh News)


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ