គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អ៉ីរ៉ង់ធ្វើតេស្តបាញ់មីស៊ីលដ៏កក្រើក ដើម្បីត្រៀមខ្លួនទប់ទល់ ការឈ្លានពានពីសហរដ្ឋអាមេរិក


    តេហេរ៉ង់៖ យោធាអ៉ីរ៉ង់បានបញ្ចេញវីដេអូមួយ ដែលបង្ហាញពីការបាញ់តេស្ដមីស៊ីល ក្នុងសមយុទ្ធយោធាដ៏សម្បើមមួយ ដែលបានធ្វើឡើងនៅឯតំបន់ភាគខាងត្បូងនៃ ប្រទេសនៅក្នុងសប្ដាហ៍នេះ។
    សមយុទ្ធយោធានេះត្រូវបានយោធាអ៉ីរ៉ង់ចាត់ទុកថា គឺជាការត្រៀមលក្ខណៈប្រឈមមុខ នឹងការឈ្លានពានណាមួយពីសំណាក់ សហរដ្ឋអាមេរិក នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែកក្កដា ឆ្នាំ២០២០។
    កងទ័ពអាកាស និងកងទ័ពជើងទឹក នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក៏បានចូលរួមនៅក្នុងសមយុទ្ធយោធានេះដែរ ហើយមិនតែប៉ុណ្ណោះ នៅក្នុងការធ្វើសមយុទ្ធយោធានោះ យោធាអ៉ីរ៉ង់ក៏បានបាញ់សាកល្បងមីស៊ីល បាលីស្ទីគជាច្រើនគ្រាប់ផងដែរ ចេញពីក្រោមដីនៅឯទីវាលដ៏ធំធេង នៃខេត្តហ័រមូសហ្គេន (Hormozgan)។ វីដេអូនៃការធ្វើតេស្ដមីស៊ីលនេះ ត្រូវបានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃពុធសប្ដាហ៍នេះ។
    លោកឧត្ដមសេនីយ៍ អាលី ហាជីហ្សាដេហ៍ (Ali Hajizadeh) មេបញ្ជាការនៃកងទ័ពអាកាស នៃកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ ក៏បានបញ្ជាក់ដែរថា ការធ្វើតេស្ដមីស៊ីលបាលីស្ទីគ ចេញពីក្រោមដីដ៏ជ្រៅកាលពីថ្ងៃពុធ គឺជាការធ្វើតេស្ដមីស៊ីលប្រភេទនេះ ជាលើកដំបូងបំផុតនៅក្នុងពិភពលោក។ លោកមេបញ្ជាការបានបន្ថែមថា មីស៊ីលនេះបានជ្រែកដី ហើយបានវាយប្រហារចំគោលដៅយ៉ាងល្អឥតខ្ចោះ។
    ទោះជាយ៉ាងណា លោក Hajizadeh បានមិនបានបញ្ជាក់លម្អិតថា តើពាក្យ «ជ្រែកដី» មានន័យយ៉ាងដូចម្ដេចឡើយ ដោយគ្រាន់តែនិយាយថា មីស៊ីលដែលអ៉ីរ៉ង់ហៅថា «មីស៊ីលកប់ខ្មោច» នឹងក្លាយជាសុបិន្តដ៏អាក្រក់មួយ សម្រាប់សត្រូវរបស់អ៉ីរ៉ង់៕




    Post Top Ad

    Post Bottom Ad


    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ