គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អំណោយលោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន បានចែកជូនដល់មជ្ឈមណ្ឌលកុមារកំព្រាចំនួន២ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ


    កំពង់ស្ពឺ៖ លោកបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍នៃសហភាព័ន្ធយុវជនកម្ពុជា ប្រធានសម្ព័ន្ធគ្រូពេទ្យ ស.ស.យ.ក តំណាងលោក ហ៊ុន ម៉ានី ប្រធានស.ស.យ.ក និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បាននាំយកអំណោយជាស្បៀងឧបភោគ-បរិភោគ និងសម្ភារមួយចំនួន មកជូនដល់មជ្ឈមណ្ឌលកុមារកំព្រាភូមិខៃ និងមណ្ឌលកុមារកំព្រាភូមិដីអំបិល សរុបប្រមាណជិត២០០នាក់។

    ពិធីនេះប្រព្រឹត្តទៅនៅក្នុងបរិវេណមណ្ឌលកុមារកំព្រាភូមិដីអំបិល ស្ថិតភូមិ១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី ដោយមានកិច្ចសហការជាមួយអាជ្ញាធគ្រប់លំដាប់ថ្នាក់ រួមពីសំណាក់លោក អុំ ដេត អភិបាលរងនៃគណៈអភិបាលស្រុកភ្នំស្រួចផងដែរ។

    ក្នុងឱកាសនោះ សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាចំនួន៥០នាក់ និងសម្ព័ន្ធគ្រូ ពេទ្យស.ស.យ.ក សាខាខេត្តកំពង់ស្ពឺចំនួន១២នាក់ បានចុះទៅពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃដល់កុមារកំព្រាចំនួន២ មជ្ឈមណ្ឌលនេះ នូវសេវាពិនិត្យ និងព្យាបាលជំងឺកុមារ ជំងឺមាត់-ធ្មេញ រោគស្ត្រី ជំងឺត្រចៀក ច្រមុះ បំពង់ក អេកូសាស្ត្រ និងអប់រំសុខភាពផ្លូវចិត្តផងដែរ ។

    ជាមួយគ្នានោះក្រុមគ្រូពេទ្យ និងទន្តបណ្ឌិតជំនាញៗ ផ្តល់ការអប់រំអំពីសុខភាព មាត់ ធ្មេញ អប់រំអំពីសុខភាពសាធារណៈ ជាពិសេសអំពីជំងឺកូវីដ-១៩ ។

    ទន្ទឹមនឹងនោះ លោកបណ្ឌិត ហេង សុខគង់ ក៏បានពាំនាំនូវបណ្តាំសួរសុខទុក្ខ ក្តីនឹករលឹក និងការអាណិតស្រលាញ់ ពីសំណាក់លោក ហ៊ុន ម៉ានី និងលោកស្រី យឹម ឆៃលីន ប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យស.ស.យ.ក ដល់កុមារកំព្រាទាំងអស់ដែលកំពុងស្នាក់នៅ និងរៀនសូត្រនៅក្នុងមជ្ឈមណ្ឌលទាំងពីរផងដែរសរុបប្រមាណជិត២០០នាក់ ។

    លោកបណ្ឌិត ហេង សុខគង់ ក៏បានលើកឡើងពីការរីកចម្រើន និងអភិវឌ្ឍយ៉ាងលឿននៃសេដ្ឋកិច្ចកម្ពុជាក្នុងរយៈកាលជាង២១ឆ្នាំកន្លងមក ក្រោមដំបូលនៃសុខសន្តិភាព ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយ។

    ឆ្នាំនេះនៅពិភពលោកកំពុងប្រឈមនឹងវិបត្តិជំងឺកូវីដ-១៩ កម្ពុជាក៏រងនូវផលប៉ះពាល់ដល់នេះដែរ តែកម្ពុជានៅតែអាចធានាបាននូវសន្តិសុខស្បៀង និងការនាំចេញ ជាពិសេសកសិផលគួរឱ្យកត់សម្គាល់ផងដែរ ។

    សូមជម្រាបថា ក្រោមការបានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង របស់លោក ហ៊ុន ម៉ានី ក្នុងការចូលរួមចំណែកអភិវឌ្ឍខេត្តមួយនេះលើគ្រប់វិស័យ ជាក់ស្តែងសមិទ្ធផលជាច្រើនបានលេចចេញជារូបរាងឡើងជាបន្តបន្ទាប់ដូចជាបណ្ណាល័យ សួនច្បារ កន្លែងហាត់ប្រាណ ពហុកីឡដ្ឋាន មន្ទីរពេទ្យ សាលារៀន វត្តអារ៉ាម ។ល។

    ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានោះ លោកបណ្ឌិត ហេង សុខគង់ និងលោកស្រី ព្រមទាំងគណៈអធិបតីបាននាំយកនូវអំណោយរបស់លោក ហ៊ុន ម៉ានី និងលោកស្រី យឹម យៃលីន ហ៊ុន ម៉ានី ចែកជូនមណ្ឌលកុមារកំព្រាទាំងពីរ ដែលក្នុងនោះរួមមាន៖

    អង្ករ១០បាវ ស្មើនិង៥០០គីឡូ មី២០កេស ទឹកត្រី២០យួរ ទឹកស៊ីអ៉ីវ២០យូរ ទឹកផ្លែឈើ៣០កេស ទឹកក្រូច១០កេស ទឹកអាគ័ររៀ១០កេស សាប៊ូទឹកលាងដៃ២០កេសធំ សៀវភៅ៨០០ក្បាល ខិត្តបណ្ណផ្សព្វផ្សាយពីវិធីបង្ការជំងឺកូវីដ១៩ ចំនួន៤០០០សន្លឹក នំស្រួយលីលី៨កេសធំ ជែលសម្រាប់លាងដៃចំនួន៥០០ដប ម៉ាសចំនួន៥០០ម៉ាសសម្រាប់អ្នកចូលរួមពាក់ ក្រៅពីនេះក៏មានការផ្តល់ជូនកុមារ និងអ្នកចូលរួមទាំងអស់នូវនំប៉័ង ទឹកសុទ្ធ ទឹកក្រូច សៀវភៅសរសេរដែលមានយុទ្ធសាស្ត្រ3Cs ចំនួនម្នាក់២ក្បាល និងថវិកាម្នាក់៥០០០រៀលផងដែរ៕








    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ