គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    Instagram Reels គឺកម្មវិធីថ្មីមួយដែល Facebook នឹងយកមកប្រកួតប្រជែងជាមួយ កម្មវិធី TikTok


    ដោយសារតែមើលឃើញថាកម្មវិធី TikTok ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីមនុស្សស្ទើរតែទូទាំងពិភពលោក ពេលនេះក្រុមហ៊ុន Facebook បានបន្ថែមមុខងារថ្មីមួយដែលបានដាក់ឱ្យដំណើរការនៅលើកម្មវិធី Instagram ក្នុងប្រទេសមួយចំនួន ដែលមានឈ្មោះថា Instagram Reels ព្រមទាំងគ្រោងដាក់ឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកនៅខែក្រោយនេះទៀតផង។

    ក្រុមហ៊ុន Facebook បានផ្តល់នូវការលើកទឹកចិត្តជាប្រាក់កម្រៃដល់អ្នកពូកែក្នុងការច្នៃប្រតិដ្ឋដ៏មានប្រជាប្រិយបំផុតរបស់កម្មវិធី TikTok ដែលមានអ្នកតាមដានរាប់លាននាក់ ដើម្បីធ្វើការបញ្ចុះបញ្ចូលពួកគេឱ្យងាកមកប្រើប្រាស់សេវាកម្មថ្មី Instagram Reels ដែលខ្លួននឹងយកមកប្រកួតប្រជែង ដើម្បីធ្វើឱ្យមានការកើនឡើងនៃប្រជាប្រិយភាពក្រុមហ៊ុនខ្លួន។ គេប៉ាន់ប្រមាណថា ការចំណាយដែលមានសក្តានុពលសម្រាប់អ្នកខ្លះ គឺអាចមានទៅដល់រាប់រយពាន់ដុល្លារឯណោះ។

    ដោយឡែកចំពោះ ក្រុមហ៊ុន TikTok ក៏បានប្រកាសមូលនិធិប្រហែល ២០០លានដុល្លារ សម្រាប់ជួយដល់អ្នកច្នៃប្រតិដ្ឋ ដែលបានធ្វើការយកចិត្តទុកដាក់ និងការលះបង់ដែលពួកគេបានខំប្រឹងផ្សាភ្ជាប់ប្រកបដោយភាពច្នៃប្រតិដ្ឋជាមួយនឹងអ្នកប្រើប្រាស់ដែលត្រូវបានបំផុសគំនិតដោយពួកគេ ព្រមទាំងក្នុងគោលបំណងទប់ស្កាត់មិនឱ្យពួកគេងាយទៅចាប់អារម្មណ៍ប្រើប្រាស់មុខងារ Instagram Reels។

    សូមបញ្ជាក់ផងដែរថា Instagram Reels គឺជាមធ្យោបាយថ្មីមួយដើម្បីបង្កើតជាវីដេអូកម្សាន្ត និងធ្វើឱ្យមានការទាក់ទាញពី Instagram Stories ។ Instagram Reels បានសាកល្បងជាលើកដំបូងនៅក្នុងប្រទេសប្រេស៊ីល បន្ទាប់មកមាននៅប្រទេសអាល្លឺម៉ង់ បារាំង និងឥណ្ឌា ដែលមុខងារនេះត្រូវបានចេញផ្សាយតែប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលឥណ្ឌាបានហាមឃាត់ TikTok រួមជាមួយកម្មវិធីចិនចំនួន ៥៨ ផ្សេងទៀត។ បច្ចុប្បន្នគេពុំដឹងថាតើពេលណាកម្មវិធីនេះនឹងត្រូវបានដាក់ឱ្យប្រើប្រាស់ទូទាំងពិភពលោកនោះទេ៕ ប្រភព អគ្គនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ