ក្រុមហ៊ុន Apple ដកកម្មវិធីហ្គេមរាប់ពាន់ចេញពី App Store ក្នុងប្រទេសចិន
ការដកចេញនេះបានកើតឡើងស្របពេលមានការបង្ក្រាបល្បែងស៊ីសងដែលគ្មានការអនុញ្ញាតពីសំណាក់អាជ្ញាធរចិន។ ដូចគ្នាដែររដ្ឋាភិបាលចិនក៏បានព្យាយាមអនុវត្តបទបញ្ញត្តិដ៏តឹងរ៉ឹងជាងមុនលើឧស្សាហកម្មល្បែងរបស់ខ្លួនដើម្បីលុបប្រភេទកម្មវិធីហ្គេមណាដែលងាយរងគ្រោះដល់ប្រជាជនគេ។
លក្ខខណ្ឌក្នុងការទទួលបានអាជ្ញាប័ណ្ណធ្វើកម្មវិធីហ្គេមដែលត្រូវបង់លុយដើម្បីលេងបន្តនោះ (in-app purchases) គឺមានរយៈពេលយូរ និងសាំញ៉ាំដែលបញ្ហានេះធ្វើឱ្យប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍កម្មវិធី ខ្នាតតូច និងខ្នាតមធ្យម លើកលែងតែក្រុមហ៊ុនធំៗតែប៉ុណ្ណោះ នេះបើតាមការវិភាគរបស់អ្នកជំនាញមួយចំនួន៕ (ប្រភព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា)