គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេចតេជោ ហ៊ុន សែន សម្រេចជាថ្មីមិនសុំពន្យារពេល ផ្លាស់ប្តូរកងទ័ពមួកខៀវនោះទេ ក្រោយទទួលបានពេលវេលាផ្លាស់ប្តូរច្បាស់លាស់ពីអង្គការសហប្រជាជាតិ


    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានសម្រេចជាថ្មី ដោយមិនសុំពន្យារពេលក្នុងការផ្លាស់ប្តូរកងទ័ពមួកខៀវនោះទេ បន្ទាប់ពីសម្តេចបានទទួលពេលវេលាផ្លាស់ប្តូរច្បាស់លាស់ ដែលធ្វើឱ្យកម្ពុជាងាយស្រួលក្នុងការរៀបចំធ្វើចត្តាឡីស័ក ដើម្បីបង្ការការឆ្លងជំងឺកូវីដ១៩។
    នៅក្នុងពិធីសម្ពោធសួនទឹក «ហ្គាឌិនស៊ីធី» នៅថ្ងៃទី១៦ ខែសីហា ម្សិលមិញនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចបានស្នើទៅអង្គការសហប្រជាជាតិ សុំឱ្យពន្យារពេលក្នុងផ្លាស់ប្តូរកងកម្លាំងមួកខៀវរបស់កម្ពុជា ដើម្បីបញ្ចៀសការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
    តែនៅព្រឹកថ្ងៃទី១៧ ខែសីហា នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសសម្រេចចិត្តជាថ្មីដោយមិនសុំពន្យារពេលនោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ក្រោយពីទទួលបាននូវពេលវេលាជាក់លាក់ នៃការវិលត្រឡប់ និងការផ្លាស់ប្តូរកងទ័ពមួកខៀវកម្ពុជា ដែលរៀបចំដោយអង្គការសហប្រជាជាតិ។ នៅព្រឹកនេះខ្ញុំបានសម្រេចឡើងវិញ គឺមិនសុំពន្យារពេលការវិលត្រឡប់របស់កងទ័ពមួកខៀវកម្ពុជា និងការបញ្ជូនកងទ័ពមួកខៀវទៅជំនួសនោះទេ»
    សម្តេចតេជោ បានបញ្ជាក់ថា ការរៀបចំពេលវេលារបស់អង្គការសហប្រជាជាតិបានផ្តល់ឱ្យនេះ ធ្វើឱ្យកម្ពុជាងាយស្រួលក្នុងរៀបចំការធ្វើចត្តាឡីស័ក។ សម្តេចតេជោ បានបន្ថែមថា កងទ័ពមួកខៀវកម្ពុជា ដែលនឹងត្រូវផ្លាស់ប្តូរត្រឡប់មកកម្ពុជាវិញនោះ រួមមាន៖ មកពីប្រទេសម៉ាលី នៅខែកញ្ញា ឆ្នាំ២០២០, មកពីស៊ូដង់ខាងត្បូង នៅខែតុលា ឆ្នាំ ២០២០, មកពីអាហ្រ្វិកកណ្តាល នៅខែវិច្ឆកា ឆ្នាំ២០២០ និងត្រឡប់ពីលីបង់ នៅខែមករា ឆ្នាំ២០២១។
    ឆ្លៀតក្នុងឱកាសនេះ សម្តេចតេជោ ក៏បានអំពាវនាវឱ្យនាយទាហ៊ាននាយទាហ៊ានរង និងពលទាហ៊ាន ដែលកំពុងស្ថិតនៅប្រទេសទាំង៤ខាងលើនេះ រៀបចំខ្លួន ដើម្បីវិលត្រឡប់មកកម្ពុជាវិញ។ សម្តេចតេជោ ក៏សូមឱ្យនាយទាហ៊ាន នាយទាហ៊ានរង និងពលទាហ៊ានដែលនឹងត្រូវទៅជំនួសរៀបចំខ្លួនចេញដំណើរតាមការចាត់ចែងរបស់ក្រសួងការពារជាតិ និងអង្គការសហប្រជាជាតិផងដែរ។
    សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់នៅក្នុងសំណេរដោយបង្ហាញពីជំហរមុតមាំរបស់កម្ពុជាថា បើទោះបីកម្ពុជាជាប្រទេសក្រីក្រ និងកំពុងប្រឈមជាមួយកូវីត១៩ បន្ថែមដោយប្រទេសដែលកងទ័ពមួកខៀវកម្ពុជា ត្រូវទៅកំពុងមានការវាយលុកដោយកូវីត១៩ ក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា និងកងទ័ពរបស់ខ្លួន មិនបោះបង់ចោលភារកិច្ចក្នុងការចូលរួមថែរក្សាសន្តិភាពនៅតាមប្រទេសនានាក្រោមឆត្ររបស់របស់អង្គការសហប្រជាជាតិនោះឡើយ។
    សម្តេចតេជោ បានបញ្ជាក់ទៀតថា បេសកកម្មនេះ គឺកម្ពុជាចូលរួមដោយស្ម័គ្រចិត្ត និងការទទួលខុសត្រូវក្នុងឋានៈជាសមាជិកអង្គការសហប្រជាជាតិ។
    លោកស្រី ម៉ា លីនដា អ្នកនាំពាក្យនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាព បានឱ្យដឹងថា កម្ពុជាមានកងកម្លាំងរក្សាសន្តិភាពសរុបចំនួន ៦៧៨នាក់ កំពុងបំពេញបេសកកម្មមនុស្សធម៌ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ នៅប្រទេសចំនួន៤ រួមមានប្រទេសម៉ាលី ស៊ូដង់ខាងត្បូង អាហ្វ្រិកកណ្ដាល និងលីបង់ជាដើម៕
    ដកស្រង់ពី fresh news


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ