គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឃាតករដល់សាហាវព្រៃផ្សៃដែលសម្លាប់បងថ្លៃខ្លួនឯងហើយយកទៅកប់ចោលបំបាត់ភស្តុតាង ពេលនេះត្រូវកម្លាំងសមត្ថកិច្ចចាប់បានហើយ

    លោកវរសេនីយ៍ទោនួន សក្ដិចំរើន រិទ្ឋ បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌនគរបាលក្រុងសៀមរាបទៅសហការជាមួយផែននគរព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ចាប់ជនសស្ស័យវាយសម្លាប់បងថ្លៃរបស់​ខ្លួននៅក្នុងក្រុងសៀមរាប​ កាលពីឆ្នាំ២០១៩​កន្លងទៅ ហើយបានគេចទៅលាក់ខ្លួនសម្ងំ នៅឯ​ ខេត្តពោធិ៍សាត់​ តែចាប់ខ្លួនបានហើយ
    ដំណើររឿង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋឈ្មោះសុគុណ វីឡា ភេទស្រី  អាយុ៣៩ឆ្នាំរស់នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប បានមករាយការណ៍ដល់សមត្ថកិច្ចយើងថា ខ្លួនបានបាត់ប្តីឈ្មោះញ៉ាង វណ្ណនី ភេទប្រុស អាយុ៤៣ឆ្នាំ ចាប់តាំងពីកំឡុងខែឧសភា ឆ្នាំ២០១៩មកម្លេះ ដោយមិនដឹងជាទៅទីណានោះទេ ក្រោយពីទទួលសេចក្តីរាយការណ៍កម្លាំងចំណុះ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ក៏បានជួយ​ស្រាវជ្រាវ​ និងប្រកាសស្វែងរក ។
    លុះដល់នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៥:០០នាទីក៏មានសេចក្តីរាយការណ៍ពីលោកនាយប៉ុស្តិ៍សង្កាត់សំបួរថា នៅភូមិតាគង់ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប មានពំនូកដីមួយ មានធុំក្លិនស្អុយចេញពីពំនូកដីនៅរោងផ្ទះបាយ ខាងក្រោយផ្ទះឈ្មោះ ញ៉ាង់ វណ្ណនី ក្រោយពីទទួលសេចក្តីរាយការណ៍ លោកវរសេនីយ៍ទោនួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានដឹកនាំកម្លាំង ចុះដល់កន្លែងកើតហេតុ​ នឹងបានជីកគាស់កន្លែងមានក្លិនស្អុយឡើង​ ទើបដឹងថាជាសាកសពរបស់មនុស្ស ។
    ក្រោយពេលធ្វើកោសល្យវិច្ជ័យ​ ទើបសមត្ថកិច្ចយើងដឹងថា​ កន្លែងដែលមានក្លិនស្អុយកប់ក្នុងដីនោះ ជាសាកសព​មនុស្សស្លាប់​ ដោយអំពើឃាតកម្ម​ ដែល ជនរងគ្រោះឈ្មោះញ៉ាង វណ្ណនី ភេទប្រុស  អាយុ៤៣ឆ្នាំ​ ជាប្តីរបស់ឈ្មោះសុគុណ វីឡា ដែលបានបាត់ខ្លួនក្នុងកំឡុងខែឧសភា ឆ្នាំ២០១៩ កន្លងទៅ​ ។បន្ទាប់ពីពិនិត្យសពរួចរាល់ហើយ យើងបានធ្វើការប្រគល់សព​ ជូនគ្រួសារជនរងគ្រោះ​ យកទៅធ្វើបុណ្យតាមប្រពៃណី​ និងបានបើកការស្រាវជ្រាវ នឹងបំភ្លឺសាក្សីនៅជុំវិញកន្លែងកើតហេតុ។
    បន្ទាប់ពីបានធ្វើការស្រាវជ្រាវ នឹងបំភ្លឺសាក្សីនៅជុំវិញកន្លែងកើតហេតុ​ កម្លាំងនគរបាលផ្នែកយុត្តិធម៍ក្រុងសៀមរាប បានធ្វើការកំណត់មុខសញ្ញា ជនសង្ស័យដែលប្រព្រឹត្តអំពើដ៏ព្រៃផ្សៃនេះបាន គឺមានឈ្មោះសុគុណ ច័ន្ទតារា ភេទប្រុស អាយុ៣២ឆ្នាំ ដែលត្រូវជាប្អូនបង្កើតរបស់ឈ្មោះសុគុណ វីឡា នឹងត្រូវជាប្អូនថ្លៃជនរងគ្រោះ​ ដែលបានគេចខ្លួនមុនពេលសមត្ថកិច្ចយើងចុះទៅដល់កន្លែងកើតហេតុ។
    បន្ទាប់មកកម្លាំងនគរបាលផ្នែកព្រហ្នទណ្ឌក្រុងសៀមរាបយើង បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រហូតដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ លោក ជូ លឹមហ៊ាង ជាចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប​ បានចេញដីកាលេខ៤៨៣ន.ខ.ស/ឈ បង្គាប់ឲ្យនាំខ្លួន​ ជនសង្ស័យមកផ្តន្ទាទោសតាមផ្លូវច្បាប់។
    ដោយមានការយកចិត្តទុកដាក់ខ្ពស់ ពី សំណាក់ លោកស្នងការ និងលោកឧត្តមសេនីយ៍ត្រីភឹង ចិន្តារ៉េតស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ​ នៃ​ស្នង​ការដ្ឋាននគរបាល ខេត្តសៀមរាប ។លោកវរសេនីយ៍ឯក ណុប សារ៉ាក់​ អធិការនគរបាលក្រុងសៀមរាបជាអ្នកដឹកនាំផ្ទាល់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០​ បន្ទាប់ពីយើងបានធ្វើការកំណត់ទីតាំងរបស់ជនសង្ស័យខាងលើសំងំលាក់ខ្លួនបានហើយនោះថ្នាក់ដឹកនាំបានចាត់ លោកវរសេនីយ៍ទោ  នួន ស័ក្តិចំរើន រិទ្ធ បានដឹកនាំកម្លាំងផ្នែកនគរបាលយុត្តិធម៍ សហការណ៍ ជាមួយកម្លាំងព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ម៉ូ លីដា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ​ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ នៅក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នឹងយកមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីធ្វើការសួរនាំ​។
    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានវាយសម្លាប់ជនរងគ្រោះឈ្មោះញ៉ាង វណ្ណនី នឹងចបកាប់ ចំលលាដ៍ក្បាល ចំនួន០២ដង នឹងវាយត្រូវដៃបណ្តាលអោយបាក់ចំនួន០១ដង រួចអូសយកសពទៅកប់នៅផ្ទះខាងក្រោយផ្ទះពិតមែន។
    មូលហេតុ​ មានទំនាស់ពេលផឹកស៉ី បណ្តាលអោយក្លាយជាគំនុំ រហូតឈាន​ ដល់ ហ៊ានវាយសម្លាប់ជនរងគ្រោះ ។
    ជនសង្ស័យ​ត្រូវបាននគរបាលក្រុងសៀមរាប នាំខ្លួនមក​ ក្រុងសៀមរាបវិញ​ នៅថ្ងៃទី១៧ខែសីហាឆ្នាំ២០២០នេះ​ ហើយនាំទៅកន្លែងកើតហេតុ និងបានធ្វើការហូតវត្ថុតាង​ បានមួយចំនួន​ រួចបញ្ជូនទៅតុលាការ​នៅថ្ងៃខែឆ្នាំដដែលនេះ និងត្រូវបានតុលាការសំរេចឃុំខ្លួនតាមដីកាលេខ១០៦៦/២០២០ហើយផងដែរ៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ