លោកអភិបាល ចំការមន និងក្រុមការងារដ្ឋបាលខណ្ឌចំការមន បានបន្តចុះត្រួតពិនិត្យទីតាំងអាជីវកម្មភោជនីយដ្ឋានចំនួន ០៣ទីតាំង ដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់
រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានសហការជាមួយមន្ទីរទេសចរណ៍រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន ០៣កន្លែង រួមមាន ភោជនីយដ្ឋាន ប៊ីអឹម, អេ ស៊ី អ៊ី ឡោយ និង ឌី អូ អេស ដែលស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ក្រោយពីក្រុមការងារត្រួតពិនិត្យទីតាំងអាជីវកម្មភោជនីយដ្ឋាន ៣ទីតាំងរួចមក ពិនិត្យឃើញថា៖
-អាជីវកម្មបានកែប្រែមកជាភោជនីយដ្ឋានស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល
-នៅច្រកចូលមានម៉ាស៊ីនស្កេនកម្ដៅ ទឹកអាល់កុល នៅច្រកទ្វារចូល និងមានម៉ាស៊ីនកំចាត់មេរោគ ទាំងច្រកចេញទាំងច្រកចូល ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ក្រោយពីត្រួតពិនិត្យទីតាំងលើរួចមក ក្រុមការងារបានណែនាំដល់ម្ចាស់អាជីវកម្មខាងលើដូចខាងក្រោម៖
-ត្រូវកាត់បន្ថយសំលេង និងពន្លឺពណ៌នៅក្នុងទីតាំងអាជីវកម្ម
-ត្រូវទទួលបម្រើសេវាក្នុងកម្រិតអប្បរមា ៥០% ដើម្បីរក្សាគម្លាតសុវត្ថិភាព ១.៥០ម៉ែត្រ
-អនុវត្តវិធានសុវត្ថិភាពទេសចរណ៍អោយបានត្រឹមត្រូវ និងត្រូវបន្តអនុវត្ត
-ចូលរួមលុបបំបាត់ផ្សែងបារីក្នុងទីតាំងអាជីវកម្ម។