បង្ក្រាបទីតាំងដាំកញ្ឆាចំនួន០៨ទីតាំងនិងកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់
ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ បានបន្តចុះរុករកកាប់ និងដុតបំផ្លាញដំណាំកញ្ឆា ដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន ០៨ទីតាំង បំផ្លាញអាងស្តុបទឹកចំនួន០៤ ស្ថិតនៅចំណុចដុបបែកថ្លាង ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ដែលមានផ្ទៃដីប្រមាណ ១៥១៨ម៉ែត្រការេ។
កម្លាំងជំនាញ កំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆា ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕