ស្រុកកងមាស ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង៧:៣០នាទីព្រឹក នៅអធិការរដ្ឋាននគរបាលស្រុកកងមាស បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញា ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការការពារលេខ ៨៩២ ស្តីពីថ្ងៃឈប់សម្រាករយ:ពេល៥ថ្ងៃ របស់អធិការដ្ឋាននគរបាលស្រុកកងមាស ក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងខេត្តកំពង់ចាមដែលមានសមាសភាពចូលរួម:
-លោកនាយ-នាយរងការិយាល័យ ក្រុមការងារចុះជួយពង្រឹងស្រុកកងមាស
-លោកអធិការ
-លោក-លោកស្រីអធិការរង
-លោក លោកស្រីនាយ-នាយរងផ្នែកទាំង១០
-លោកនាយប៉ុស្តិ៍១១
+សរុប៤៨នាក់ ស្រី០៣។