ប្រើកូនឲ្យទៅចាំស្រូវ តែជាអកុសល់ ដួលកង់ធ្លាក់ប្រឡាយទឹកស្លាប់ នៅស្វាយរៀង
កុមារារងគ្រោះមានឈ្មោះចាន់ រ៉ាដាយុទ្ធ អាយុ០៧ឆ្នាំ ភេទប្រុស រស់នៅភូមិត្រពាំងអំពិលឃុំសំបួរស្រុកស្វាយទាប (លង់ទឹកស្លាប់)។
មានឪពុកឈ្មោះចាន់ ស៊ីណាតនិងម្តាយឈ្មោះស៊ឹម សារ៉ាត់ រស់នៅភូមិកើតហេតុខាងលើ។
នៅមុនពេលកើតហេតុ រូបគាត់ជាឪពុករបស់កុមារារងគ្រោះបានប្រើអោយកូនទៅចាំស្រូវពង្រោះ នៅឆ្ងាយពីផ្ទះចំងាយប្រហែល៥០០ម៉ែត្រ ដោយខ្លាចមានគេលែងគោ ក្របី ចូលស៊ីស្រូវក្នុងស្រែរបស់ខ្លួនហើយពេលនោះកូនប្រុសក៏បានយកកង់ជិះតាមភ្លឺស្រែ ទៅមើលស្រូវ មិនដឹងយ៉ាងម៉េចពេលជិះកង់ដល់ភ្លឺប្រឡាយ រអឹលដួលទាំងកង់ទាំងមនុស្សធ្លាក់ចូលប្រឡាយជម្រៅជិត២ម៉ែត្របណ្តាលលិចក្បាលក្មេងបណ្តាលឲ្យលង់ស្លាប់តែម្តងដោយក្មេងប្រុសមិនចេះហែលទឹកទេ។
ចំណែកឳពុកកុមារារងគ្រោះឈ្មោះចាន់ស៊ីណាត អាយុ៣៧ឆ្នាំបាត់កូនយូពេកមិនឃើញត្រឡប់មកផ្ទះវិញ ឪពុកក៏បានចេញទៅតាមរកលុះទៅដល់កន្លែងស្រូវពង្រោះពុំឃើញកូន ស្រាប់តែឃើញកង់ធ្លាក់នៅក្នុងទឹកប្រឡាយ ក៍មានការសង្ស័យបានចុះរាវរកកូនក្រែងកូនលង់ទឹក ពេលរាវរកកូនបានឃើញកូនលង់លេចក្នុងទឹកប្រឡាយតែជាអកុសកូនជាទីស្រឡាញ់បានស្លាប់បាត់ទៅហើយ។
បុរសជាឳពុកមានការសោកស្តាយនិងមានវិបដិសេរីជាខ្លាំងមិនគួរប្រើកូនតូចឲ្យមកចាំស្រែមើលស្រូវបែបនេះសោះ អោបសពកូនប្រុសយំសោកស្តាយគួរឲ្យសង្វេកពេកក្រៃ។
ក្រោយពីសមត្ថកិច្ចពិនិត្យសពរួចបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕