កុមារីម្នាក់អាយុ០៩ឆ្នាំ ត្រូវបានជនសង្ស័យម្នាក់រំលោភសេពសន្ទវ:បានសម្រេចចំនួន០៥ដង រហូតឪពុកជនរងគ្រោះទាន់ប្ដឹងសមត្ថកិច្ច ចាប់ខ្លួន
សមត្ថកិច្ចបានបន្តទៀតថាជនសង្ស័យឈ្មោះ ហ៊ន ស្រស់ អាយុ ២៦ឆ្នាំ និងក្មេងស្រីរងគ្រោះឈ្មោះ ជ.ស.ន អាយុ ០៩ឆ្នាំអ្នកទាំងពីរ រស់នៅភូមិឃុំជាមួយគ្នា។
តាមសម្តីក្មេងស្រីរងគ្រោះបានឱ្យដឹងថា៖ ជនសង្ស័យបានចាប់រំលោភសេពសន្ទវៈនាងបានសម្រេចផ្ទួនៗគ្នាចំនួន៥ដង ទាល់តែឪពុកម្តាយឃើញក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលត្រែងត្រយឹង ។
ក្រោយពីទទួលពាក្យបណ្តឹងពីឈ្មោះ ជា ឃីន ភេទប្រុសអាយុ ៤៧ឆ្នាំ ត្រូវជាឪពុក ជនរងគ្រោះរស់នៅភូមិវាលធំឃុំត្រែងត្រយឹង ភ្លាមនោះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានភ្លាមៗនិងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕