គ្រោះថ្នាក់ចរាចរណ៍រវាងឡាន៣គ្រឿង បុកម៉ូតូមួយគ្រឿង បណ្តាលឲ្យនារីម្នាក់ ស្លាប់ នៅនឹងកន្លែង នឹងរងរបួសធ្ងន់ស្រាយ២នាក់
ប្រភពបានអោយដឹងថា មានម៉ូតូម៉ាហុងដាក្លិចសេរីឆ្នាំ២០១៦ពណ៌ស ពាក់ផ្លាកលេខសៀមរាប 1T-4409 បើកបរដោយឈ្មោះ រឹទ្ធ ធារ៉ា ភេទប្រុស អាយុ២២ឆ្នាំរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដឹកមនុស្ស២នាក់ ទី១.ឈ្មោះធាស្រី ភេទស្រី អាយុ២១ឆ្នាំរស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្កុំ ក្រុងសៀមរាប ខេត្តសៀមរាប ទី២.ឈ្មោះ ឡាម ហ៊ីង ភេទស្រី អាយុ២០ឆ្នាំរស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បើកបរទិសដៅពីកើតទៅលិចបានបុកជាមួយរថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ នគរបាល 2-4507 បើកបរដោយឈ្មោះ នៅ ពុទ្ធារឹទ្ធ ភេទប្រុស អាយុ៣៧ឆ្នាំរស់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីលិចទៅកើត ពេលបុកហើយម៉តូក៏បានខ្ទាតទៅឆ្វេងបានបុកនិងរថយន្តម៉ាក BMW X3 ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខភ្នំពេញ 2AO-1685 បើកបរដោយឈ្មោះ សេង ហ៊ានប៊ុនសា ភេទប្រុស អាយុ២៩ឆ្នាំរស់នៅផ្លូវកម្ពុជាក្រោម សង្កាត់ដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកបរទិសដៅពីលិចទៅកើត បុកហើយអ្នកបើកបរបានទុករថយន្តចោលហើយរត់គេចខ្លួនបាត់។
ប្រជាពលរដ្ឋបានឲ្យដឹងថា ពួកគាត់ទៅមានគ្នា៣នាក់ ត្រូវជាកូនចៅខ្ញុំទាំងអស់ប្រុសមួយស្រីពីរស្លាប់មួយដែលនៅកណ្ដាលវាល និងរបួសធ្ងន់ស្រាលចំនួន២នាក់ គាត់បន្តថាមានឡានមួយមកពីក្រោយវ៉ា ប៉ះនិងម៉ូតូក៏រេចង្កូតពេញផ្លូវរួចហើយគេចពីឡានហ្នឹង មិនដឹងម៉េចមិចចូលចំហៀង ស្រាប់តែមានឡានមួយទៀតមកបុកវាមុខទ្វារទៅនេះវាដួលខ្ទាតទៅវាមុខឡានមួយទៀតមកកិនពីលើដងខ្លួន ម្នាក់តូចហ្នឹងឯងមទាំងអស់មានគ្នាចំនួន៣នាក់ ចំណែករថន្តទាំងអស់បីឡាន។