គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សាកថ្មទូរស័ព្ទបណ្ដើរ ចុចលេងបណ្ដើរ ខ្សែភ្លើងដាច់ឆ្លងឆក់ស្លាប់យាយម្នាក់ និងរបួស៣នាក់ នៅស្វាយរៀង

    ខេត្តស្វាយរៀង ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១០ខែសីហាឆ្នាំ២០២០ ស្ថិតក្នុងភូមិមេលោង សង្កាត់ចេក ក្រុងស្វាយរៀង។ ករណីខ្សែភ្លើងឆក់បណ្ដាលឲ្យស្ត្រីចំណាស់ម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសត្រូវក្រុមគ្រួសារ ដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ បន្ទាប់ពីក្មេងស្រី២នាក់បានយករូឡូខ្សែភ្លើងដែលមានដាច់លៀនចេញសសៃ លេងទូរស័ព្ទបណ្ដើរ សាកថ្មបណ្ដើរ បណ្ដាលអោយឆ្លងភ្លើងឆក់ យាយចូលជួយឆក់បន្តបន្ទាប់គ្នា បង្កការភ្ញាក់ផ្អើលពេញភូមិតែម្ដង។
    យោងតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថាស្ត្រី ដែលស្លាប់មានឈ្មោះ យស់ ទូច អាយុ៦៥ឆ្នាំ មុខរបរកសិកររស់នៅក្នុងភូមិសង្កាត់ខាងលើ។ ស្ត្រីចំណាស់ ដែលរងរបួសត្រូវជាម្ចាស់ផ្ទះមាន ឈ្មោះ ចាន់ សេរី អាយុ៦៦ ឆ្នាំមុខរបរកសិករ ចំណែកក្មេងស្រីដែលរងរបួសមាន ឈ្មោះ អ៊ាម សុម៉ាឡែន អាយុ១៥ឆ្នាំ មុខរបរជាសិស្ស និងឈ្មោះ ទ្រី សុវណ្ណបុប្ផារ អាយុ៩ឆ្នាំ មុខរបរជាសិស្ស រស់នៅក្នុងភូមិសង្កាត់ខាងលើ។
    មុនកើតហេតុក្មេងស្រីទាំង២នាក់បានលេងទូរសព្ទ័ ហើយក៏បានអូសយករូឡូខ្សែភ្លើង ដែលមានដាច់លៀនចេញសសៃរ ហើយមិនបានចាប់អារម្មណ៏យកមកដាក់សាកថ្មជិតខ្លួន ខណៈកំពុងលេងស្រាប់តែឆ្លងចរន្តភ្លើង បណ្ដាលឲ្យឆក់ឃើញបែបនោះ យាយក៏រត់ចូលជួយ បណ្ដាលឲ្យឆក់បន្តបន្ទាប់គ្នាបង្កការភ្ញាក់ផ្អើលដល់បងប្អូនក្រុមគ្រួសារ និងអ្នកភូមិប្រញាប់រត់បិទបារ៉ែតភ្លើង និងជួយសង្គ្រោះលើកដាក់កប់ភក់ និងដឹកមកកាន់មន្ទីពេទ្យ ប៉ុន្តែអកុសលដោយស្ត្រីឈ្មោះ យស់ ទូចមានសភាពធ្ងន់ ក៏បានស្លាប់ និង៣នាក់ត្រូវបានសង្គ្រោះទាន់ពេល ។
    សមត្ថកិច្ចនគរបាលក្រុងជាមួយប៉ុស្តិ៍រដ្ឋបាល និងគ្រូពេទ្យមណ្ឌលសុខភាពចេក បានមកដល់ និងពិនិត្យកន្លែងកើតហេតុឃើញថា សពពិតជាស្លាប់ដោយឆក់ខ្សែភ្លើងប្រាកដមែន និងប្រគល់ឲ្យក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី ទាំងក្ដុកក្ដួលបំផុត ៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ