គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អភិបាលខេត្តកំពង់ធំ ដឹកនាំការដាំកូនឈើ ដើមក្ងោកអមសងខាងតាមដងផ្លូវដីឡូតិ៍លំនៅដ្ឋាន និងតំបន់រដ្ឋបាលក្នុងដីសម្បទានសង្គមកិច្ច


    កំពង់ធំ៖ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កូនឈើប្រភេទ ដើមក្ងោក ចំនួន១២០០ដើម ត្រូវបានដាំលម្អនៅតាមសងខាងផ្លូវ ដីឡូតិ៍លំនៅដ្ឋាន និងតំបន់រដ្ឋបាលរបស់គម្រោងដីសម្បទានសង្គមកិច្ច (Lased II) ស្ថិតនៅក្នុងឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។
    ពិធីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីលោក សុខ លូ អភិបាលខេត្តកំពង់ធំ ក្នុងនោះក៏មានការចូលរួមពីថ្នាក់ដឹកនាំតាមមន្ទីរនានាជុំវិញខេត្ត និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនដែលមានលំនៅដ្ឋានក្នុងតំបន់ដីសម្បទានសង្គមកិច្ច(LASED II)។
    លោក សុខ លូ បានលើកឡើងថា ការដាំកូនឈើជាប្រភេទដើមផ្កាក្ងោក នៅអមសងខាងតាមដងផ្លូវនេះ បានធ្វើឱ្យមានសោភណ្ឌភាព ស្រស់បំព្រង។ ម្យ៉ាងទៀតក៏ដើម្បីប្រែក្លាយតំបន់នេះ ជាតំបន់ទេសចរណ៍ដល់សំខាន់មួយក្នុងស្រុកប្រាសាទបល្ល័ង្កយើងផងដែរ។
    លោកបានណែនាំ និងសំណូមពរដល់ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិឃុំស្រុក ត្រូវរួមគ្នាថែរក្សាការពារសមិទ្ធដែលទទួលបានកន្លងមកនេះ ពិសេសរួមគ្នាដាំដើមក្ងោក និងថែរក្សា ដើម្បីបង្កើននូវសម្រស់សោភណ្ឌភាព និងជាម្លប់ដ៏ត្រជាក់នៅតំបន់នេះ ហើយក៏អាចទាក់ទាញភ្ញៀវនានានៅពេលខាងមុខផងដែរ។ លើសពីនេះ លោកក៏បានជំរុញលើកទឹកចិត្ដដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្មតាមរយៈការដាំដុះបន្លែ បង្ការ ការចិញ្ចឹមសត្វ ជាដើមឱ្យបានច្រើន ដើម្បីជួយទ្រទ្រង់ ជីវភាពគ្រួសារឱ្យបានល្អប្រសើរ។
    លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប ត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៃរលកទី២ ដោយគោរពនិងអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ រក្សាគម្លាតសង្គម និងវិធានការនានាតាមការកំណត់របស់ក្រសួងសុខាភិបាលនិងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
    យោងតាមរបាយការណ៍របស់លោក យ៉ូវ សេងគុណ នាយករដ្ឋបាលសាលាខេត្ត បានបញ្ជាក់អំពីសកម្មភាពគាំទ្របន្តក្នុងឆ្នាំ២០២០ ក្នុងគម្រោងតំបន់ដីសម្បទានសង្គមកិច្ចនេះគឺ
    ទី១. ផ្ទេរថវិកាចូលគណនេយ្យក្រុមទុនបង្វិល ដើម្បីគាំទ្រនូវជីវភាពរបស់សមាជិកក្រុមសន្សំលុយជាសម្បទាននិក។
    ទី២. សិក្សារៀបចំប្រព័ន្ធស្រោចស្រពផ្នែកតូចសម្រាប់តំបន់ឡូដីកសិកម្ម ។
    ទី៣ .ផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសកសិកម្ម ចិញ្ចឹមសត្វ ការបម្រែបម្រួលអាកាសធាតុ និងទីផ្សារកសិកម្ម ។
    ៤. ផ្ដល់វគ្គបណ្ដុះបណ្ដាលអំពីការប្រើប្រាស់ទឹកស្អាត និងការថែទាំអណ្ដូងស្នប់
    ៥. ផ្ដល់ការធ្វើបង្ហាញបច្ចេកទេសកសិកម្មចម្រុះ (ចិញ្ចឹមមាន់ ចិញ្ចឹមត្រីអណ្ដែង ដាំបន្លែ)ចំនួន ២១ បង្ហាញ បន្ថែមសម្រាប់សម្បទានិកដែលស្នាក់នៅអចិន្ត្រៃយ៍ និងមានចំណាប់អារម្មណ៍៕


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ