គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អភិបាលខេត្តស្វាយរៀង អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក

    នាព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ នៅសាលប្រជុំនន្ទី អគារ ខ សាលាខេត្ត ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ខេត្ត បានអញ្ជើញជួបប្រជុំពិភាក្សាជាមួយ គណៈប្រតិភូក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដឹកនាំដោយលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជា និងលោកជំទាវវេជ្ជបណ្ឌិត លី អៃឡែន (Li Ailan) ប្រធានអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា។
    អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្ដមអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងទាំង៣ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធ ដែលជាសមាជិក សមាជិកា គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត ជាច្រើនរូបទៀត។
    មានប្រសាសន៍ស្វាគមន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះប្រតិភូ ក្រសួងសុខាភិបាលដែលបានឆ្លៀតពេលវេលាដ៏មមាញឹកចុះមកបំពេញបេសកកម្មនៅខេត្តស្វាយរៀង ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ក្នុងគោលបំណងបង្ការទប់ស្កាត់ នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលពិភពលោក ក៏ដូចជាប្រទេសកម្ពុជាយើងជួបប្រទះសព្វថ្ងៃ។
    ឯកឧត្តមបន្តថា សព្វថ្ងៃដោយសារយើងមានថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្ត្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លោកបានដាក់ចេញនូវវិធានការឆ្លើយតបទៅនឹងសភាពការណ៍ជាក់ស្តែងទើបប្រទេសកម្ពុជាយើងមិនទទួលរងឥទ្ធិពលខ្លាំងដោយសារជំងឺកូវីដ-១៩ ក្នុងនោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន មានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារ ហើយទន្ទឹមនោះអាស្រ័យដោយមានការចូលរួមសហការគ្រប់សមាសភាពពាក់ព័ន្ធនៅក្នុងខេត្តទាំងផ្នែកស៊ីវិល កងកម្លាំង ទាំងផ្នែករដ្ឋ និងឯកជន ផ្នែកពុទ្ធចក្រ និងសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី សម្ភារ និងថវិកា ក្នុងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងផ្សព្វផ្សាយអប់រំ បានធ្វើឲ្យសមរភូមិនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ក្នុងខេត្ត ទទួលបានជោគជ័យល្អប្រសើរ ដែលរហូតមកដល់បច្ចុប្បន្នក្នុងខេត្តមិនទាន់មានប្រជាពលរដ្ឋណាម្នាក់ឆ្លងជំងឺកូវីដ-១៩នៅឡើយទេ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត ក៏មិនមានការធ្វើប្រហែសនោះដែរ គឺនៅបន្តយកចិត្តទុកដាក់ពង្រឹងការអនុវត្តទ្វេរដងថែមទៀតនៅគ្រប់យន្តការ និងគ្រប់វិធានការទាំងអស់ដើម្បីទប់ស្កាត់នូវការរីករាលដាលនូវរលកទី២ និងការឆ្លងជាលក្ខណៈសហគមន៍ នៃជំងឺកូវីដ-១៩នេះ។
    ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានថ្លែងនូវការកោតសសើរ ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ព្រមទាំងកិច្ចការងារផ្សេងៗទៀតដែលក្រសួងសុខាភិបាលបានជូនដំណឹងជាបន្តបន្ទាប់នាពេលកន្លងមក ក្នុងនោះក្នុងនាមក្រសួងសុខាភិបាលក៏សូមអបអរសាទរដែលខេត្តស្វាយរៀងគិតមកត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ពុំទាន់រកឃើញករណីវិជ្ជមានទៅលើប្រជាពលរដ្ឋណាមួយឡើយ។
    លោកជំទាវបន្តថា ក្នុងនាមក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា រដ្ឋបាលខេត្តស្វាយរៀង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ នៅតែបន្តចាត់វិធានការឆ្លើយតប ឱ្យបានទាន់ពេលវេលា ដូចជា ការធ្វើចត្តាឡីស័កអ្នកធ្វើដំណើរមកពីក្រៅប្រទេសចូលខេត្ត ព្រមទាំងអនុវត្តនូវវិធានការបន្ទាន់៥យ៉ាង គឺរុករក និងស្រាវជ្រាវឲ្យបានលឿនបំផុតនៅពេលមានអ្នកសង្ស័យ យកទៅដាក់ឲ្យនៅដាច់ដោយឡែកឲ្យបានឆាប់បំផុត ផ្ដល់ការព្យាបាលភ្លាមនៅពេលតេស្តឃើញវិជ្ជមានកូវីដ-១៩ តាមរកអ្នកដែលធ្លាប់ប៉ះពាល់អ្នកជំងឺភ្លាម និងការពារឲ្យបានលឿនកុំឲ្យមានការឆ្លងជាលក្ខណៈសហគមន៍ ជាពិសេសបង្កើនស្មារតីប្រុងប្រយ័ត្នបន្ថែមទៀត និងបន្តជំរុញការផ្សព្វផ្សាយដល់ពលរដ្ឋ ឲ្យរក្សាបាននូវវិធានអនាម័យដោយការលាងដៃនឹង សាប៊ូ អាល់កុល ពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាព ដោយត្រូវសម្របខ្លួនទៅនឹងរបត់ថ្មីនៃបរិបទសង្គមបច្ចុប្បន្ននេះ៕
    ប្រភព រដ្ឋបាលខេត្តស្វាយរៀង


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ