ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះជួបសំណះសំណាល និងសួរសុខទុក្ខកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ និងចុះពិនិត្យនៅទីតាំងដែលបានរៀបចំសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ឃុំផ្អាវ ស្រុកបាធាយ
គួរបញ្ចាក់ថា កន្លងមកមានបងប្អូនអាជីវករមួយចំនួន បានលក់ដូររំលោភលើចំណីផ្លូវ និងបង្ករភាពអនាធិបតេយ្យ ធ្វើឱ្យមានការកកស្ទះ បាត់បង់សណ្ដាប់ធ្នាប់នៅតំបន់ទីប្រជុំជនផ្សារផ្អាវទើបឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យក្រុមការងាររៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ ដោយសហការជាមួយ អាជ្ញាធរស្រុកបាធាយ ឃុំផ្អាវ និងគណៈអាជីវករផ្សារ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវក្នុងប្រជុំជនផ្សារផ្អាវ ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០ ដេីម្បីរៀបចំសោភណ្ឌភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវ កុំឲ្យមានការកកស្ទះ និងការរំលោភលើចំនីថ្នល់សាធារណៈ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម