ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះជួបសំណះសំណាល និងសួរសុខទុក្ខកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ និងចុះពិនិត្យនៅទីតាំងដែលបានរៀបចំសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ឃុំផ្អាវ ស្រុកបាធាយ
នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះជួបសំណះសំណាល និងសួរសុខទុក្ខកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ និងបានចុះពិនិត្យនៅទីតាំងដែលបានរៀបចំសណ្តាប់ធ្នាប់នៅផ្សារផ្អាវ ឃុំផ្អាវ ស្រុកបាធាយ។
នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់គ្រប់អ្នកពាក់ព័ន្ធ ដែលចូលរួមអនុវត្តការងារនេះឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានេះ ឯកឧត្តម បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបាធាយ ដោយត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ ដើម្បីធានាចំពោះមុខក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ថា សណ្ដាប់ធ្នាប់ផ្សារផ្អាវ គឺមិនមានការកកស្ទះទៀតនោះទេ។
គួរបញ្ចាក់ថា កន្លងមកមានបងប្អូនអាជីវករមួយចំនួន បានលក់ដូររំលោភលើចំណីផ្លូវ និងបង្ករភាពអនាធិបតេយ្យ ធ្វើឱ្យមានការកកស្ទះ បាត់បង់សណ្ដាប់ធ្នាប់នៅតំបន់ទីប្រជុំជនផ្សារផ្អាវទើបឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យក្រុមការងាររៀបចំសណ្តាប់ធ្នាប់ផ្សារផ្អាវ ដោយសហការជាមួយ អាជ្ញាធរស្រុកបាធាយ ឃុំផ្អាវ និងគណៈអាជីវករផ្សារ បានចុះរៀបចំសណ្តាប់ធ្នាប់នៅតាមដងផ្លូវក្នុងប្រជុំជនផ្សារផ្អាវ ដោយចាប់ផ្ដើមអនុវត្តពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ ២០២០ ដេីម្បីរៀបចំសោភណ្ឌភាព និងសណ្តាប់ធ្នាប់តាមដងផ្លូវ កុំឲ្យមានការកកស្ទះ និងការរំលោភលើចំនីថ្នល់សាធារណៈ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម