គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លទ្ធផលជើងទី១ នៃពានរង្វាន់យុវជន U18 វគ្គ ៨ក្រុមចុងក្រោយ

    ភ្នំពេញ៖ ពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ (U18) របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចប់ការប្រកួតជើងទី១ នៅក្នុងវគ្គ ៨ក្រុមចុងក្រោយហើយ កាលពីចុងសប្ដាហ៍កន្លងទៅ ស្របពេលក្រុមយុវជនវិសាខា និងភ្នំពេញក្រោន សុទ្ធតែទទួលបានជ័យជម្នះដូចគ្នា។
    ចំពោះក្រុម U18 វិសាខា បានយកឈ្នះក្រុមភ្ញៀវ U18 ព្រះខ័នរាជស្វាយរៀង ដោយលទ្ធផល ២-០ នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ការប្រកួតនេះ វគ្គទី១ ក្រុមទាំងពីរ លេងបានស្មើគ្នា ១-១ ដែលធ្វើឲ្យការប្រកួតកាន់តែតានតឹងរហូតដល់ចុងម៉ោង ទើបកីឡាករ ភួង ឌីណា រកបានគ្រាប់ទី២ ជួយឲ្យយុវជនវិសាខាឈ្នះ ២-១ សម្រាប់ជើងទី១។
    ចំណែកក្រុម U18 ភ្នំពេញក្រោនវិញ បានយកឈ្នះក្រុមម្ចាស់ផ្ទះ U18 សាលាតម្រង់ទិសខេត្តកំពង់ស្ពឺ ដោយលទ្ធផល ៦-១។ រីឯ ២គូទៀត រួមមានក្រុមសាលាតម្រង់ទិសខេត្តក្រចេះ ឈ្នះក្រុមភ្ញៀវសាលាតម្រង់ទិសខេត្តបន្ទាយមានជ័យ ១-០ ស្របពេលក្រុមសាលាតម្រង់ទិសខេត្តឧត្ដរមានជ័យ ស្មើក្រុមសាលាតម្រង់ទិសខេត្តស្ទឹងត្រែង ១-១។
    យ៉ាងណាមិញ ការប្រកួតនៅសល់ ១ជើងទៀត ដែលក្រុមនីមួយៗត្រូវប្រកួតផ្លាស់ប្ដូរទឹកដីគ្នា ដើម្បីកាត់សេចក្ដីក្រុមទទួលបានជ័យជម្នះក្នុងការប្រកួតសរុបទាំង ២ជើង ទើបទទួលបានកៅអីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៃពានរង្វាន់យុវជនអាយុក្រោម ១៨ឆ្នាំ ឆ្នាំ២០២០។ ចំពោះការប្រកួតជើងទី២ គ្រោងនឹងធ្វើឡើងនាថ្ងៃទី០៩ ខែសីហា ឆ្នាំខាងមុខ៕ ប្រពភ freshnews
     

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ