កិច្ចប្រជុំពិភាក្សាលើសេចក្ដីព្រាងប្រកាស ស្ដីពីនីតិវិធីនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹកក្នុងប្រទេសកម្ពុជា
កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើការពិភាក្សា និងផ្តល់ធាតុចូលបន្ថែមលើសេចក្ដីព្រាងប្រកាស ស្ដីពីនីតិវិធីនៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសនាវាឆ្នេរសមុទ្រ និងនាវាផ្លូវទឹក ក្នុងព្រះរាជាណាចក្រកម្ពុជា។
ថ្លែងនៅក្នុងកិច្ចប្រជុំនាពេលនោះ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់សមាជិកអង្គប្រជុំ និងអ្នកពាក់ព័ន្ធទាំងអស់ ផ្ដល់យោបល់ និងធាតុចូលឱ្យបានផុលផុស ដើម្បីឱ្យមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការអនុវត្តឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញឱ្យក្រុមការងាររៀបចំសេចក្តីព្រាងប្រកាស ធ្វើការពន្លឿននូវការរៀបចំសេចក្ដីព្រាងប្រកាសនេះឱ្យបានលឿន សម្រាប់ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេច៕