គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ខណ្ឌណាមានលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ត្រូវទទួលខុសត្រូវចំពោះមុខក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល

    ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានព្រមានថា បើសិនជានៅក្នុងខណ្ឌណាមួយ មានលួចបើកក្លឹបកម្សាន្ត និងខារ៉ាអូខេ ដោយមានភ្ញៀវចូលយ៉ាងពពាក់ពពួន ហើយត្រូវបានកងកម្លាំងមានសមត្ថកិច្ចរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាក់ស្ដែងនោះ អភិបាលខណ្ឌនោះនឹងមានបញ្ហាជាមួយក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាល។
    ការលើកឡើងរបស់លោក ឃួង ស្រេង បែបនេះបានធ្វើឡើង នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០នេះ ក្នុងកិច្ចប្រជុំស្តីពីវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 តាមក្លឹបកម្សាន្ត និងខារ៉ាអូខេ ក្នុងរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។
    លោក ឃួង ស្រេង បានលើកឡើងថា អាជ្ញាធរខណ្ឌទាំង១៤ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញត្រូវចុះពិនិត្យ ក្នុងមូលដ្ឋានរបស់ខ្លួន ទៅលើទីតាំងក្លឹបកំសាន្ត និងខារ៉ាអូខេដែលបានកែប្រែទៅជាភោជនីយដ្ឋាន ថាតើទីតាំងទាំងនោះ បានអនុវត្តទៅតាមវិធានរបស់ក្រសួងសុខាភិបាលដែរឬទេ។ ប៉ុន្តែផ្ទុយទៅវិញ បើក្លឹប និងខារ៉ាអូខេទាំងនោះ មិនបានប្រែក្លាយទៅជាភោជនីយដ្ឋានទេ តែបែរជាលួចបើកជាក្លឹប ខារ៉ាអូខេ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្ក្រាបបានជាក់ស្តែងនោះ នោះអាជ្ញាធរខណ្ឌនោះ នឹងត្រូវទទួលខុសត្រូវចំពោះមុខក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលហើយ។
    លោកបន្តថា ក្លឹបកម្សាន្ត និងខារ៉ាអូខេ ដែលប្តូរទៅជាភោជនីយដ្ឋាន អាជ្ញាធរខណ្ឌត្រូវចុះពិនិត្យមើលថាតើបានគោរពតាមវិធាន របស់ក្រសួងសុខាភិបាលទេ ដូចជាការលាងដៃនឹងអាកុល ទឹកស្អាត និងសាប៊ូ ការពាក់ម៉ាស់ និងការរក្សាគម្លាតពីគ្នាជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងហើយថា ក្នុងនាមអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច ពាក់ព័ន្ធនឹងកូវីដ-១៩នេះ យើងកុំហ៊ានពេក ហើយក៏កុំខ្លាចពេកដែរ ដែលធ្វើឲ្យបាត់បង់ម្ចាស់ការ។
    ពាក់ព័ន្ឋនឹងការប្រែក្លាយពីក្លឹបកំសាន្ត ខារ៉ាអូខេ មកជាភោជនីយដ្ឋាន លោក ឃួង ស្រេង ក៏បានជំរុញដល់អាជ្ញាធរខណ្ឌទាំងអស់ ត្រូវចុះពិនិត្យថា តើបានអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល បានត្រឹមត្រូវឬទេ។ ដូចជាមានដាក់ម៉ាស៊ីនវាស់កំដៅ ត្រូវមានអាល់កុលលាងដៃ ត្រូវរៀបចំតុអាហារ មានគម្លាតអោយបានត្រឹម ។
    ជាមួយគ្នានោះ អភិបាលរាជធានីក៏បានណែនាំដល់អភិបាលគ្រប់ខណ្ឌ សហការជាមួយមន្ទីរសុខាភិបាល និងផ្សារ ដើម្បីចុះបាញ់សម្លាប់មេរោគតាមផ្សារ របៀបវិលជុំ ។
    លោក ឃួង ស្រេង បានលើកឡើងទៀតថា ចំពោះផ្សារទំនើប ត្រូវមានសន្តិសុខចាំបើកទ្វារ ត្រូវមានម៉ាស៊ីនវាស់កំដៅ ត្រូវមានអាល់កុលលាងដៃ ។ ចំណែកនៅតាមផ្សាររដ្ឋ ប្រធានផ្សារក៏ត្រូវអនុវត្តតាមវិធានរបសើក្រសួងសុខាភិបាលនេះដែរ ។
    លោកក៏បានបញ្ជាក់ផងដែរថា បញ្ហាជំងឺ Covid-19 មិនមែនជារឿងរបស់ក្រសួងសុខាពិបាលតែមួយនោះទេ តែវាជារឿងរបស់យើងទាំងអស់គ្នា ដែលត្រូវរួមគ្នាក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ អាជ្ញាធរខណ្ឌត្រូវចុះតាមដានដល់ទីតាំងធ្វើចត្តាឡីស័ក្កិ និងដល់លំនៅដ្ឋានប្រជាពលរដ្ឋ ដែលធ្វើចត្តាឡីស័ក្តិ ហើយធ្វើរបាយការណ៍ មករដ្ឋាបាលរាជធានីភ្នំពេញជាប្រចាំ។
    លោកបញ្ជាក់ទៀតថា «យើងអាចភ្លេចកូវីដ១៩ ប៉ុន្តែកូវីដ១៩ មិនភ្លេចយើងគ្រប់គ្នាទេ តែហ៊ានធ្វេសប្រហេស និងមានហានិភ័យជាកើតឡើងជាមិនខាន» ជាពិសេសនៅតាមផ្សារនានា ត្រូវតែរៀបចំធ្វើអនាម័យ និងបាញ់អាកុលជាប្រចាំ ដើម្បីការពារកុំឱ្យមានការរីករាលដាល នៅក្នុងសហគមន៍របស់យើង ដោយផ្តើមការទទួលខុសត្រូវចេញពីយើងគ្រប់គ្នា សហគមន៍យើង និងការយកចិត្តទុកដាក់ខ្ពស់ពីអាជ្ញាធរមូលដ្ឋាន៕

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ