លោក ហែម ដារិទ្ធិ បញ្ជាកម្លាំងចុះបង្ក្រាបទីតាំងបនល្បែងមួយកន្លែង នៅភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
នៅរសៀលម៉ោង ៣:០០នាទី ត្រូវនឹងថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០ ត្រង់នៅចំណុចដីឡូត៍មួយកន្លែងស្ថិតក្នុងភូមិស្រែជម្រៅ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គណៈពេលចូលទៅដល់ក្នុងរបងដីឡូត៍ហាក់បីដូចជាមិនឃើញអ្នកលេងល្បែងទាំងនោះមានតែអ្នកកំពុងតែអង្គុយផឹកស៊ីនឹងលេងបៀរបន្តិចបន្តួច។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យបានហៅ ម្ចាស់ទីតាំងមកធ្វើកិច្ចសន្យានិងធ្វើការព្រមានមិនឲ្យមានការលេងល្បែងស៊ីសងជាដាច់ខាត។
ជាចុងក្រោយប្រជាពលរដ្ឋសូមថ្លែងអំណរគុណដល់លោក ហែម ដារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌ ដែលតែងតែយកទុកដាក់ពីប្រជាពលរដ្ឋ អំពីបញ្ហាក្នុងមូលដ្ឋាន ដែលមានល្បែងស៊ីសង និងបទល្មើសផ្សេងៗ ប្រជាពលរដ្ឋមានភាពជឿជាក់នឹងកក់ក្តៅចំពោះលោកអភិបាល ដែលមានចំណាត់ការក្នុងមូលដ្ឋានជាខ្លាំង ។ ហើយប្រជាពលរដ្ឋនឹងសង្ឃឹមថាទីតាំងលេងល្បែង (អាប៉ោង) មួយកន្លែងនេះនិងមិនមានវត្តមានជាលើកទី២នោះ។