មនុស្សស្លាប់០២នាក់ និងរងរបួស០៨នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត នៅលើដងផ្លូវជាតិលេខ 76A ស្ថិតនៅភូមិអូរអាម ឃុំស្រៃខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជនរងគ្រោះរួមមាន៖
១-ឈ្មោះ ឃួន សុផាត ភេទប្រុស អាយុ ៤១ឆ្នាំ (ស្លាប់)
២-ឈ្មោះ ជឿន ហុយ ភេទប្រុស អាយុ ២០ឆ្នាំ (ស្លាប់)
ជនរងគ្រោះទាំងពីនាក់ខាងលើរស់នៅភូមិ ពុកឬស្សីលើ ឃុំពុកឬស្សីលើ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។
ប្រភពពីសមត្ថកិច្ចបានបន្តថាអ្នករងរបួសរួមមាន ៖
១-ឈ្មោះ កន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។
២-ឈ្មោះ គយ ធឺន ភេទស្រី អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។
៣-ឈ្មោះ ធែល គីមលី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។
៤-ឈ្មោះ បូរ ណារិន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសធ្ងន់) ។
៥-ឈ្មោះ បូរ ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ (របួសធ្ងន់) ។
៦-ឈ្មោះ ភូគ ធី អាយុ៥៨ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរកសិករ (របួសធ្ងន់) ។
ជនរងគ្រោះទាំង០៧នាក់ ខាងលើរស់នៅ ភូមិអញ្ចែងលើ ឃុំពុកឬស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
៧-ឈ្មោះ សៀង សុភា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ (របួសធ្ងន់) ។
៨-អ្នកបើកបររថយន្តដែលបង្កហេតុម៉ាក់ហ៊ីយ៉ុនដាយ ពាក់ផ្លាកលេខភ្នំពេញ 3A-1631 ពណ៌ស (មិនទាន់ដឹងអត្តសញ្ញាណ)។
ចំណែកជនរងគ្រោះត្រូវបានរថយន្តមណ្ឌលសុខភាពអូរអាមបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យសុបញ្ញា ។ ដោយឡែកសពជនរងគ្រោះកំពុងចាត់ចែងប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕