ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានត្រួតពិនិត្យការហ្វឹកហាត់ ប្រើប្រាស់អាវុធ និងដឹកនាំកិច្ចប្រជុំពង្រឹងលើការងារផែនជំនាញ
១-ពេលព្រឹក ត្រួតពិនិត្យការហ្វឹកហាត់ ប្រើប្រាស់អាវុធថ្មើជើងប្រភេទ AK ៤៧ និងបាញ់គ្រាប់ពិត ដល់មន្រ្តីក្របខ័ណ្ឌថ្មី ចំនួន១០០នាក់។
២-ពេលរសៀល ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការឣនុវត្តឣនុក្រឹត្យលេខ៣៩ ឣ.ន.ក្រ និងពង្រឹងការងារជំនាញផែនការងារនគរបាលសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
ពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងដោយមានការចូលរួមពី លោកស្នងការរងទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ លោកឣនុប្រធានផែនការងារនគរបាលសណ្តាប់ធ្នាប់ លោក លោកស្រី នាយ នាយរងការិយាល័យ រហូតដល់មន្រ្តី នៃការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក, នគរបាលចរាចរណ៍ផ្លូវទឹក, នគរបាលសណ្តាប់ធ្នាប់, លោក លោកស្រី អធិការ អធិការរងរហូតដល់មន្រ្តី ទទួលការងារសណ្តាប់ធ្នាប់ នៃឣធិការដ្ឋាននគរបាលស្រុក ក្រុង ទាំង១០ និងកម្លាំងឣន្តរាគមន៍តាមបណ្តាគោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកទាំង១២ សរុបអ្នកចូលរួមមានចំនួន ១៦៦នាក់៕