ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ
សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការជូនក្រសួងមហាផ្ទៃ នៅក្នុងកិច្ចការសម្របសម្រួលជាមួយក្រសួង ស្ថាប័នជាតិ អន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពចំណុះក្រសួងមហាផ្ទៃ និងវិស័យឯកជននានា លើការងាររដ្ឋបាល ការងាររៀបចំកិច្ចប្រជុំ និងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ការងារសរុប និងស្ថិតិ ការងារទំនាក់ទំនងអន្តរជាតិ ការងារបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងការងារកិច្ចការទីប្រឹក្សា និងជំនួយការ៕