លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោក ប៉ោ អៀត អភិបាលរង នៃគណ:អភិបាលស្រុកមេមត បើកពិធីដាក់ឱ្យប្រើប្រាស់ អគារប៉ុស្តិ៏នគរបាលរដ្ឋបាលមេមត់
មានបើកពិធីដាក់ឱ្យប្រើប្រាស់ អគារប៉ុស្តិ៏នគរបាលរដ្ឋបាល មេមត់ និងកំពាន់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ លោក ប៉ោ អៀត អភិបាលរង នៃគណ:អភិបាលស្រុកមេមត និងសហការី
១.ប៉ុស្តិ៏នគរបាលរដ្ឋបាលមេមត់ មានទីតាំង ភូមិសង្គមមានជ័យចាស់ ឃុំមេមត់ ស្រុកមេមត់ មានទទឹង ១២.៣ ម៉ែត្រ និងបណ្តោយ ៨.២មែត្រ
២.ប៉ុស្តិ៏នគរបាលរដ្ឋបាលកំពាន់ មានទីតាំងភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ មានទទឹង ៦.២ ម៉ែត្រ និងបណ្តោយ ១២.២ ម៉ែត្រ
ដើម្បីងាយស្រួលក្នុងការបម្រើការងារសាធារណ:ជូនដល់ប្រជាពលរដ្ឋក្នងមូលដ្ឋាន ។ ឈ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៏ទោ បែន រ័ត្ន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានមានប្រសាសន៏ផ្តាំផ្ញើ ដល់ លោកនាយ-នាយរងប៉ុស្តិ៏ និងមន្ត្រី ត្រូវតែ ចេះថែរក្សារអគារ ឱ្យមានសោភ័ណភាពជារៀងរហូត ក៏ដូចជាកងកំលាំងយើងត្រូវរក្សារសន្តិសុខសុវត្ថិភាព ដល់សហគមន៏ ឱ្យមានប្រសិទ្ធភាព នេះមានន័យថាមន្ត្រីនគរបាលត្រូវចូលឱ្យជិតជាមួយប្រជាពលរដ្ឋ៕