គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្វែងយល់អំពីព័ត៌មានប្រឌិត (Fake News) និងទោសទណ្ឌ!


    នាយកដ្ឋានព័ត៌មានវិទ្យា៖ ដោយសង្កេតឃើញពីភាពអវិជ្ជមាននៃការចែករំលែក "ព័ត៌មានមិនពិត - Fake News" កំពុងកើតមានយ៉ាងច្រើន ពិសេសលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media)។ ក្រុមការងារសូមធ្វើការចែករំលែកការយល់ដឹងអំពី "ព័ត៌មានមិនពិត - Fake News" ជាទស្សនទានជូនដល់បងប្អូនពលរដ្ឋ ដូចសេចក្តីសេង្ខេបខាងក្រោម៖
    "ព័ត៌មានមិនពិត - Fake News" គឺជាប្រភេទព័ត៌មានមិនត្រឹមត្រូវ (Misinformation) ព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបានបោះពុម្ព ឬផ្សព្វផ្សាយលើបណ្តាញផ្សព្វផ្សាយសង្គម (Social Media) ដែលមានចេតនាបំផ្លាញ ឬធ្វើឲ្យខូចកិត្តិយសដល់អង្គភាព ក្រុមហ៊ុន ឬបុគ្គល ដោយហេតុផលមនោគមន៍វិជ្ជា ការសងសឹក ផលប្រយោជន៍ហិរញ្ញវត្ថុ  ឬផលចំណេញផ្នែកនយោបាយ ជាដើម។ ក្នុងព្រះរាជាណាចក្រកម្ពុជា "ព័ត៌មានមិនពិត - Fake News" សង្កេតឃើញមាន ០៣ប្រភេទ ធំៗគឺ៖
    ១-ព័ត៌មានតិះដៀល ឬប្រមាថ (Satire or Parody)៖ ជាប្រភេទអត្ថបទប្រើពាក្យកំប្លែងលេងសើច ការនិយាយបំផ្លើសឬការសើចចំអក ការរិះគន់ហែកហួរបុគ្គល ឬក្រុមមនុស្ស ជាពិសេសក្នុងបរិបទនយោបាយ និងលើប្រធានបទផ្សេងទៀត។ មកដល់បច្ចុប្បន្នបច្ចេកទេស Deep Fake ត្រូវបានយកមកប្រើប្រាស់ក្នុងការរចនាជាវីដេអូ ឬសម្លេង បង្កើតជាព័ត៌មានតិះដៀល ឬប្រមាថខាងលើផងដែរ។
    ២-ព័ត៌មានប្រឌិត (Misleading News)៖ ជាប្រភេទអត្ថបទដែលដកស្រង់ព័ត៌មាន ឬការស្រាវជ្រាវផ្សេងៗ មកបន្ថែមអត្ថន័យហួសការពិត និងមិនឆ្លុះបញ្ចាំងអំពីខ្លឹមសារដើម (Misinformation) ក្នុងគោលបំណងទាក់ទាញអ្នកទស្សនា។
    ៣-ព័ត៌មានបោកបញ្ឆោតដោយចេតនា (Clickbait)៖ ជាប្រភេទព័ត៌មានប្រឌិត (Disinformation) ឬបោកបញ្ឆោត (False Information) ដែលបង្កើតឡើងដោយចេតនាដើម្បីរកលុយតាមរយៈចំនួននៃការចុច ឬចំនួនទស្សនា ឬជាការឃោសនាបង្កើតឲ្យមានការភ័ន្តច្រឡំលើអ្វីមួយ។
    ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានប្រឌិត និងដើម្បីសុខមាលភាពសង្គមជាតិ បងប្អូនប្រជាពលរដ្ឋអាចអនុវត្តវិធីសាស្ត្រមួយចំនួន ដើម្បីកំណត់សុក្រិតភាពនៃព័ត៌មាន ដូចសង្ខេបជូនខាងក្រោម៖
    -អានខ្លឹមសារអត្ថបទ និងស្វែងយល់អំពីប្រភពនៃព័ត៌មាន (អ្នកនិពន្ធ គេហទំព័រ)
    - ធ្វើការផ្ទៀងផ្ទាត់អត្ថបទ ពីប្រភពផ្សេងៗ
    - ធ្វើការត្រួតពិនិត្យកាលបរិច្ឆេទអត្ថបទ
    - ធ្វើការប្រឹក្សាយោបល់ជាមួយបងប្អូន ឬមិត្តភ័ក្រ មុននឹងផ្សព្វផ្សាយបន្ត
    -ធ្វើការរាយការណ៍ព័ត៌មានប្រឌិត (ឧទាហរណ៍ Report Post) ទៅកាន់ក្រុមហ៊ុនផ្សព្វផ្សាយសង្គម ឬរាយការណ៍ជូនអជ្ញាធរមានសមត្ថកិច្ច។
    មាត្រាចែងពាក់ព័ន្ធនឹងបទល្មើសផ្សព្វផ្សាយព័ត៌មានប្រឌិត ក្នុងក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា៖
    -មាត្រា ៣០៥ "បទបរិហារកេរ្តិ៍ជាសាធារណ:" បានចែងថា៖ គ្រប់ការអះអាងបំផ្លើស ឬការទំលាក់កំហុសដោយអសុទ្ធចិត្តលើអំពើណាមួយ ដែលនាំឱ្យប៉ះពាល់ដល់កិត្តិយស ឬកិត្តិស័ព្ទនៃបុគ្គល ឬនៃស្ថាប័ន គឺជាការបរិហារកេរ្តិ៍ និងត្រូវពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។
    -មាត្រា ៥០២ "បទប្រមាថ" បានចែងថា៖ ការប្រមាថ គឺជាវាចា កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអ្នករាជការសាធារណ: ឬចំពោះពលរដ្ឋទទួលអាណត្តិសាធារណ:ដោយការបោះឆ្នោត នៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬនៅក្នុងឱកាសនៃការបំពេញមុខងាររបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ថ្ងៃ ទៅ ៦ (ប្រាំមួយ) ថ្ងៃ និងពិន័យជាប្រាក់ពី ១.០០០ (មួយពាន់) រៀល ទៅ ១០០.០០០ (មួយសែន) រៀល។
    -ទោសទណ្ឌផ្សេងៗ ដូចមានចែងក្នុងច្បាប់ពាក់ព័ន្ធ នៃព្រះរាជាណាចក្រកម្ពុជា។
    ប្រភព៖នាយកដ្ឋានព័ត៌មានវិទ្យា
    #Misinformation #Disinformation #Falseinformation #Fakenews #DeepFake #ITDepartment #MoI


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ