ឡាននិងឡានបុកគ្នាបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនមានមនុស្សរងរបួសនោះទេ
ភ្នំពេញ៖ កាលពីវេលាម៉ោង១១យប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅចំណុចជិតមន្ទីរពេទ្យឯករាជ្យ១ តាមបណ្តោយផ្លូវចោមចៅ ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ឃើញនារីម្នាក់បេីករថយន្តម៉ាកហាយឡេនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2AZ-9747 រួមដំណើរជាមួយនារីម្នាក់ទៀតតាមបណ្តោយផ្លូវចោមចៅ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏ជាន់ហ្វ្រ័ងបន្ថយល្បឿនភ្លាមនោះស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយដឹកទំនិញពណ៌ស ពាក់ស្លាកលេខព្រះសីហនុ3A-5547 ធ្វើដំណើរមកពីក្រោយជាន់ហ្វ្រ័ងមិនទាន់កីជ្រុលបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែមិនមានមនុស្សរងរបួសនោះទេ។ ដោយសារការសម្របសម្រួលគ្នាមិនត្រូវ ទើបសម្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយតាមច្បាប់។