គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អ្វីទៅជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលគេហៅថា "Ghostwriter" នោះ?

    ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមរយៈបណ្ដាញសង្គមគឺជាបញ្ហាដ៏ធំមួយសម្រាប់ប្រទេសទូទាំងពិភពលោក ព្រោះព័ត៌មានទាំងនេះវានាំឱ្យមានភាពចលាចលនៅក្នុងសង្គម ប៉ុន្តែការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ មួយប្រភេទទៀតដែលគេឱ្យឈ្មោះថា Ghostwriter គឺវាមានភាពគ្រោះថ្នាក់ខ្លាំងជាងការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយតាមរយៈបណ្ដាញសង្គមទៅទៀត។
    យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិត GhostWriter គឺវាមិនផ្សព្វផ្សាយតាមបណ្តាញសង្គមទេ ផ្ទុយទៅវិញ យុទ្ធនាការនេះបានធ្វើការជ្រៀតចូលក្នុងប្រព័ន្ធគ្រប់គ្រងមាតិកា (CMS) នៃវេបសាយព័ត៌មាន ឬប្រើគណនីអុីមែលដែលមិនត្រឹមត្រូវ (Spoofed email ) ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយទាំងនោះ។ ម្យ៉ាងវិញទៀត “Ghostwriter” ប្រើអត្តសញ្ញាណរបស់អ្នកដទៃដោយក្លែងធ្វើជា ប្រជាជនក្នុងស្រុក អ្នកកាសែត និងអ្នកវិភាគ នៅក្នុងប្រទេសគោលដៅដើម្បីធ្វើការបង្ហោះអត្ថបទក្លែងក្លាយ។
    ជាឧទាហរណ៍ថ្មីៗនេះ ក្រុមអ្នកស្រាវជ្រាវជំនាញសន្តិសុខមកពី FireEye បានរកឃើញ យុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតមួយដែលមានគោលបំណងដើម្បីបង្អាក់ដល់ ដំណើរការអង្គការណាតូ តាមរយៈខ្លឹមសារព័ត៌មានក្លែងក្លាយដែលចែកចាយនៅលើវេបសាយព័ត៌មាន ដែលថាមានទាហានជនជាតិកាណាដា ចំនួន ២១នាក់ ដែលឈរជើងនៅប្រទេសឡេតូនី បានឆ្លងជំងឺកូវីត-១៩។
    យោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយ FireEye នោះបាននិយាយថា “ប្រតិបត្តិការនេះបានផ្តោតសំខាន់លើប្រទេស លីទុយអានី ឡេតូនី និងប៉ូឡូញ ជាមួយអង្គការណាតូ ធ្វើឡើងតាមរយៈវេបសាយ ឬ គណនីអុីមែល ដែលមិនត្រឹមត្រូវដើម្បីផ្សព្វផ្សាយព័ត៌មានប្រតិដ្ឋរួមទាំងការឆ្លើយឆ្លងមិនត្រឹមត្រូវពីមន្ត្រីយោធា”។ អ្នកដំណើរការ Ghostwriter បានធ្វើការផ្សព្វផ្សាយព័ត៌មានប្រតិដ្ឋ ជាលិខិតមួយដែលត្រូវបានសរសេរដោយអគ្គលេខាធិការអង្គការណាតូ គឺលោក Jens Stoltenberg ដែលថាសហព័ន្ធន៍អាត្លង់ទិចមានកម្រោងដកចេញពីប្រទេសលីទុយអានីដោយសារការឆ្លងជំងឺកូវីត-១៩៕
    ប្រភព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ