សូម្បីតែ NSA ក៏មានការព្រួយបារម្ភជាមួយមុខងារ តាមដានទីតាំង (Location Services) ផងដែរ
ក្រៅពីមុខងារតាមដានទីតាំង អង្គភាពនេះក៏បានធ្វើការណែនាំឱ្យចៀសវាងប្រើឧបករណ៍ផ្សេងៗទៀតមានដូចជា ឧបករណ៍សម្រាប់តាមដានការហាត់ប្រាណ នាឡិកាវៃឆ្លាត និងឧបករណ៍ IoT ជាដើម។ នេះមិនមែនជាលើកទីមួយទេដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកមានការព្រួយបារម្ភជាមួយមុខងារនេះ។ កាលពីឆ្នាំ២០១៨ មន្ទីរប៉ង់តាហ៊្កន់ (Pentagon) បានហាមឃាត់នាយទាហានទាំងអស់មិនឱ្យប្រើមុខងារតាមដានទីតាំងនេះទេ នៅពេលដែលពួកគេឈរជើងនៅកន្លែងសំខាន់ៗ ឬកន្លែងដែលកំពុងតែមានការប្រយុទ្ធគ្នានោះ។
ដើម្បីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ក៏ដូចជាការការពារឯកជនភាព នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏បានធ្លាប់ណែនាំដល់បងប្អូនអ្នកប្រើប្រាស់ទាំងអស់ សូមកុំបើកមុខងារតាមដានទីតាំងនេះ បើពុំមានការចាំបាច់ ឬគ្រាន់តែកំណត់ឱ្យបើកប្រើមុខងារនេះនៅពេលដែលកំពុងប្រើកម្មវិធីណាមួយនោះបើអាចធ្វើទៅបាន៕(ប្រភព នាយកដ្ធានប្រឆាំងបទល្មើសបច្ចេកវិទ្យា)