គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    បច្ច័យ​ដ៏ថ្លៃថ្លាប្រមាញជាង២៦លានរៀល​ ក្រោមការផ្ដួចផ្ដេីមពីលោក​ឧត្ដមសេនីយ៍​ស្នងការ​ បានដង្ហែឆ្ពោះទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំ នៅវត្តតុសិតារង្សី ស្រុក​ស្ទឹងត្រង់​

    បច្ច័យ​ដ៏ថ្លៃថ្លាប្រមាញជាង២៦លានរៀល​ ក្រោមការផ្ដួចផ្ដេីមពីលោក​ឧត្ដមសេនីយ៍​ស្នងការ​ បានដង្ហែឆ្ពោះទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំ នៅវត្តតុសិតារង្សី ស្រុក​ស្ទឹងត្រង់​

    កំពង់ចាម​ ៖ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល និងភរិយា ព្រមទាំងថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានអញ្ជេីញចូលរួមក្នុងពីធីបុណ្យកឋិនសាមគ្គី ដង្ហែឆ្ពោះទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាស ក្នុងពុទ្ធសីមា នៅវត្តតុសិតារង្សី ស្ថិតនៅក្នុងភូមិគីឡូដប់ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ ។

    ក្នុងពីធីបុណ្យកឋិនសាមគ្គីនេះដែរ​ លោកឧត្តមសេនីយ៍ស្នងការ​ និងសហការីបាននាំយកបច្ច័យ ដែលបានចលនាដោយ​សទ្ធា​ជ្រះថ្លា​ របស់លោកឧត្តមសេនីយ៍ស្នងការ​ផ្ទាល់​ និងកងកម្លាំងទាំងអស់​ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​​​ ដើម្បី​ចូលរួម៖
    ១-​បច្ច័យ​​កសាង​ ចំនួន ១៨,០០០,០០០រៀល
    ២-បច្ច័យសង្កត់ត្រៃ ៩៩០,០០០រៀល
    ៣-បច្ច័យ​ព្រះសង្ឃ​ និងអាចារ្យ
    ព្រះសង្ឃគ្រង​កឋិន០១អង្គ​ បច្ច័យ​ចំនួន​២០០,០០០រៀល
    ព្រះសង្ឃ០៤អង្គផ្សេងទៀត ក្នុង០១អង្គ បច្ច័យ ៨០,០០០រៀល សរុបថវិកា​ ៣២០,០០០រៀល
    ​អាចារ្យ​០៥នាក់​ ក្នុង០១ម្នាក់​ បច្ច័យ​ ៣០,០០០រៀល​ សរុបថវិកា​ ១៥០,០០០រៀល
    ៤-ឧបត្ថម្ភ​បង្គោលភ្លេីង​អគ្គីសនី​​ ដាក់ក្នុងវត្ដចំនួន០៨​ដេីម ក្នុង០១ដេីម​​តម្លៃ​ ៤៨០,០០០រៀល ចំណាយអស់ថវិកា​​ ចំនួន​ ៣,៨៤០,០០០រៀល
    ៥-ឧបត្ថម្ភ​ថវិកា​ កសាងរបងសាលាបឋមសិក្សាគីឡូ១០​ ចំនួន០២ប្រឡោះ​ ក្នុង០១ប្រឡោះ​ តម្លៃ​ ៦៥០,០០០រៀល ចំណាយអស់ថវិកា​ ១,៣០០,០០០រៀល
    ៦-ទិញ​សម្ភារៈ​កឋិន​ ចំនួន​ ១,០០០,០០០​រៀល​
    ៧-ឧបត្ថម្ភ​ថវិកា​ ដល់កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល​ កម្លាំង​ប្រជាការពារ​ និងក្រុម​ឆៃយ៉ាំ​ សរុបថវិកា​ ៣០០,០០០រៀល​ ។

    សរុបថវិកា​ក្នុងការចំណាយ​ក្នុងេពិធី អស់ចំនួន ២៦,១០០,០០០រៀល៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ