កម្លាំងនគរបាលខណ្ឌដង្កោ ចាប់បានជនសង្ស័យហើយ ក្រោយពីធ្វើសកម្មភាព វាយជនរង់គ្រោះដោយស្នាប់ដៃ
កម្លាំងនគរបាលខណ្ឌដង្កោ ចាប់បានជនសង្ស័យហើយ ក្រោយពីធ្វើសកម្មភាព វាយជនរង់គ្រោះដោយស្នាប់ដៃ
ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០ ២០ វេលាម៉ោង ៨:៤៥នាទី ដោយមានការចង្អល់បង្ហាញពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅត្រង់ចំណុចភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដែលបានធ្វើសកម្មភាពយកស្នាប់ដៃវ៉ៃទៅលើជនរង់គ្រោះ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ម្សិលមិញនេះ ត្រង់ចំណុចមុខស្រះទឹក ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះដែរត្រូវជនដៃដល់វាយនិងស្នាប់ដៃនោះឈ្មោះ វែង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកឯជនសង្ស័យដែលសម្ថកិច្ចធ្វើការឃាត់ខ្លួនឈ្មោះ សេង ភារុន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ៕





No comments