គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    នោះរឿងកាន់តែធំហើយ..! ស្នងការនគរបាលខេត្តស្ទឹងត្រែង បំភ្លឺព័ត៌មានរបៀបភូតកុហក ទំលាក់កំហុសមកលើអ្នកសារព័ត៌មាន ដើម្បីលៀងខ្លួននិងបំភ័ន្តភ្នែកមហាជន...

    នោះរឿងកាន់តែធំហើយ..! ស្នងការនគរបាលខេត្តស្ទឹងត្រែង បំភ្លឺព័ត៌មានរបៀបភូតកុហក ទំលាក់កំហុសមកលើអ្នកសារព័ត៌មាន ដើម្បីលៀងខ្លួននិងបំភ័ន្តភ្នែកមហាជន...

    នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ «ដើមរាំង» នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រោមចំណងជើងថា៖  «ស្នងការខេត្តស្ទឹងត្រែង!បំភ្លឺរបៀបភូតកុហក់!ទម្លាក់កំហុសមកលើអ្នកកាសែត!ដើម្បីលាងខ្លួនរឿងមិនទទួលបណ្ដឹងនិងមានបនល្បែងក្នុងមូលដ្ឋាន»

    ប្រភពចុះផ្សាយរបស់ «ដើមរាំង» ដោយមានខ្លឹមផ្សារថា៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ ហើយក៏ជាអ្នកផ្ដល់សេវាសារធារណៈល្អដល់រាស្ត្រ ដែលមកទទួលសេវា.ផងដែរ ។
    «នេះជាគោលការរាជរដ្ឋាភិបាលកម្ពុជា»

    ប៉ុន្តែផ្ទុយទៅវិញ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មិនត្រឹមតែមិនទទួលខុសត្រូវ ចំពោះការផ្ដល់សេវាសារធារណៈមិនល្អប៉ុណ្ណោះទេ ! ដោយថែមទាំងទម្លាក់កំហុសមកលើ អ្នកសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈទៀតផង ដើម្បីលាងខ្លួនយកល្អ បង្ហាញទៅថ្នាក់ដឹកនាំ ក៏ដូចជាបំភ័ន្តភ្នែកមហាជន ! ដែលវាខុសពីអង្គហេតុពិតជាក់ស្ដែង។

    គួរបញ្ជាក់ដែរថា៖ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ ស្នងការនគរបាលខេត្តស្ទឹងត្រែង បានចេញសេចក្ដីបំភ្លឺដោយមានខ្លឹមសារ នឹងអះអាងថា៖មន្ត្រីខ្លួនបានណែនាំ ជនរងគ្រោះដែលមកប្ដឹងនៅស្នងការ កាលពីរសៀលថ្ងៃទី២៥.១០.២០២០ ឱ្យទៅព្យាបាលរបួសសិន ចាំស្អែកឡើងចាំមកប្ដឹងទៀត ប៉ុន្តែក៏បាត់រហូតមិនឃើញ មកប្ដឹងម្ដងទៀត ។ លុះឃើញសារព័ត៌មាន «ដើមរាំង» ចេញផ្សាយទើបដឹងថា៖ជនរងគ្រោះបានទៅប្ដឹងនៅតុលាការ ។ ក្នុងនោះស្នងការខេត្តស្ទឹងត្រែង បានចាត់ទុកការផ្សាររបស់គេហទំព័រ «ដើមរាំង» ជារឿងមិនពិតនិងមានចេតនាធ្វើឱ្យខូចកិត្តិយស នគរបាលជាតិ ពិសេសនគរបាលខេត្តស្ទឹងត្រែង ។

    ប្រភព៖ «ដើមរាំង» បានសរសេរបន្តទៀតថា ក្រោយមានការប្រកាសបែបនេះ ! ស្រាប់តែសាម៉ីខ្លួនជាជនរងគ្រោះឈ្មោះ ជា ទូច អាយុ៣៥ឆ្នាំ ចាងហ្វាងគេហទំព័រ «ភ្នែកម្នាស់» ដែលមានទីលំនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បានចូលទៅ (ខមិន) នៅក្នុងផេកស្នងការភ្លាមៗផងដែរ ដោយអះអាងថា៖ ការផ្សាយរបស់គេហទំព័រ «ដើមរាំង» ជារឿងពិត ។ ព្រោះនៅមុនពេលក្រុមអ្នកញៀនល្បែង វាយប្លន់យកទូរស័ព្ទខ្លួន គឺខ្លួនបានរាយការណ៍ទៅលោកស្នងការខេត្ត ដើម្បីមានវិធានការបង្ក្រាបល្បែង ។ ប៉ុន្តែជាក់ស្ដែងមិនមានសមត្ថកិច្ចណា ? ចុះបង្ក្រាបទេ រហូតកើតជាអំពើហិង្សា ពីសំណាក់ម្ចាស់ បនល្បែងនិងបក្ខពួក មកលើពួកខ្លួន ។

    ប្រភពដដែល៖ បានបន្តទៀតថាក្រោយកើតហេតុភ្លាមៗ កាលពីរសៀលថ្ងៃទី២៥.១០.២០២០ ជនរង់គ្រោះទាំង២នាក់ បានមកដាក់ពាក្យបណ្ដឹង នៅស្នងការខេត្តស្ទឹងត្រែង ។ ប៉ុន្តែមិនមានអ្នកទទួលបណ្ដឹង ឬរកយុត្តិធម៌ឱ្យទេ ។ បន្ទាប់មកបានទៅប្ដឹងនៅអធិការក្រុងស្ទឹងត្រែង ដោយគ្មានមនុស្សនៅប្រចាំការឡើយ ទើបខ្លួនបានឡាយហ្វេសប៊ុក នៅកន្លែងទៀតផង ។ ជាងនេះទៅទៀតខ្លួន បានទៅប្ដឹងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៀត ដោយមន្ត្រីនៅទីនោះគេមិនរកខុសត្រូវឱ្យទៀត ។ ដោយគេតម្រូវឱ្យទៅប្ដឹងទៅ PM ក្រុងស្ទឹងត្រែងវិញ ស្រាប់តែមកដល់ PM ក្រុងស្ទឹងត្រែង បែរជាគ្មានអ្នកប្រចាំការ ឬទទួលបណ្ដឹងទៀត ទើបនាំគ្នាទៅពេទ្យដាក់សេរ៉ូមសង្គ្រោះបឋមសិន ។

    ប្រភពពីជនរង់គ្រោះបានសរសេរបន្ថែមទៀតថា ជនដៃដល់ ដែលជាអ្នកបើកបនល្បែងនោះមានឈ្មោះ តៃ ប៊ុងគួង (ហៅកង) ភេទប្រុសអាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

    ចំណែកឯលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ «ដើមរាំង» បានថ្លែងថា៖ ការផ្សាយរបស់ «ដើមរាំង» កាលពីថ្ងៃទី២៦.១០.២០២០ ។ ដែលមានចំណងជើងថា៖ (ក្រុមអ្នកញៀនល្បែងវាយប្លន់យកទូរស័ព្ទអស់៤គ្រឿង!ពេលមកប្ដឹងសមត្ថកិច្ចខេត្តស្ទឹងត្រែងគ្មានអ្នកទទួលបណ្ដឹងទេ!)។ គឺសរសេរដោយមានប្រភពច្បាស់លាស់ ពីជនរងគ្រោះអ្នកអះអាង មានថតសំឡេងទុកជាភស្ថតាង ! ហើយបានធ្វើបទសម្ភាសន៍ មន្ត្រីពាក់ព័ន្ធត្រឹងត្រូវតាមវិជ្ជាជីវៈ មិនសន្និដ្ឋានខ្លួនឯង មិននិយាយខ្លួនឯងឡើយ។ «ហើយលោកក៏បានចាត់ទុកការចេញសេចក្ដីប្រកាស របស់ស្នងការខេត្តស្ទឹងត្រែងថា៖ ជាការទម្លាក់កំហុសមកលើអ្នកសារព័ត៌មាន ដើម្បីលាងខ្លួនឯងប៉ុណ្ណោះ»

    ពាក់ព័ន្ធករណីខាងលើនេះមហាជនសូមស្នើរដល់ សម្ដេចក្រឡា ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តមនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាពិនិត្យចាត់វិធានការ បើកការស៊ើបអង្កេត ចំពោះករណីខាងលើនេះផងទាន ជៀសវាងមានភាគីខាងណាមួយរងភាពអយុត្តិធម៌៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ