គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ និងលោកស្រី បានចាត់ក្រុមការងារនាំយកអំណោយ ជូនដល់រដ្ឋបាលខណ្ឌដង្កោ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង

     លោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ និងលោកស្រី បានចាត់ក្រុមការងារនាំយកអំណោយ ជូនដល់រដ្ឋបាលខណ្ឌដង្កោ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង

    ភ្នំពេញ ៖ ថ្ងៃសៅរ៍ ១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ និងលោកស្រី បានចាត់ក្រុមការងារនាំយកអំណោយ ជូនដល់រដ្ឋបាលខណ្ឌដង្កោ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ។

    លោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ បានឱ្យដឹងថា ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់ របស់រដ្ឋបាលខណ្ឌដង្កោ ក្នុងការបម្រើសេវាមនុស្សធម៌ ពិសេសជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលកំពុងតែត្រូវការស្បៀងជាចាំបាច់ លោក ហ៊ុន គឹមជាតិ និងលោកស្រី ក៏បានប្រមូលថវិកា និងសម្ភារៈ ជួយសម្រាលបន្ទុកដល់ពួកគាត់ ។ ជាក់ស្តែងអំណោយដែលត្រូវឧបត្ថម្ភជូនរដ្ឋបាលខណ្ឌដង្កោ ក្នុងការដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងរួមមាន៖ អង្ករ ១តោន មី ១០០កេស ។

    បន្ទាប់ពីទទួលបានអំណោយដ៏ថ្លៃថ្លារបស់លោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ រដ្ឋបាលខណ្ឌដង្កោ និងជាតំណាងឱ្យប្រជាពលរដ្ឋខណ្ឌដង្កោទាំងមូល សូមថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ ហ៊ុន គឹមជាតិ រួមទាំងក្រុមការងារ ដែលបាននាំយកនូវ គ្រឿងឧបភោគបរិភោគ ចូលរួមក្នុងការងារមនុស្សធម៌ ចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ ដោយជំនន់ទឹកភ្លៀង ដែលកំពុងត្រូវការស្បៀងជាចាំបាច់ ។ ទង្វើ និងសកម្មភាពមនុស្សធម៌ របស់លោក ហ៊ុន គឹមជាតិ និងលោកស្រី រួមទាំងក្រុមការងារ សបញ្ជាក់ឱ្យឃើញពីសទ្ធាជ្រះថ្លា ជាមួយរាជរដ្ឋាភិបាល អាជ្ញាធរដែនដី ជាពិសេសជាមួយ រដ្ឋបាលសាលាខណ្ឌដង្កោ ក្នុងការជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋរងគ្រោះ ជាសក្ខីភាពដល់ស្ម័គ្រស្មោះ៕

    No comments

    Post Top Ad

    Post Bottom Ad


    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ