គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រដ្ឋបាលខេត្ត ស្វាយរៀង អញ្ជើបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ៤៦ អយក.សណន ពីការអនុវត្តភារកិច្ចរបស់អភិបាល រាជធានី/ខេត្ត ក្រុង/ស្រុក ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ

    រដ្ឋបាលខេត្ត ស្វាយរៀង អញ្ជើបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ៤៦ អយក.សណន ពីការអនុវត្តភារកិច្ចរបស់អភិបាល រាជធានី/ខេត្ត ក្រុង/ស្រុក ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ

    ស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរង នៃខណៈអភិបាលខេត្តស្វាយរៀង តំណាងឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំលេខ ៤៦ អយក.សណន ស្ដីពីការអនុវត្តភារកិច្ចរបស់អភិបាល រាជធានី/ខេត្ត ក្រុង/ស្រុក ក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (សម័យប្រឡង.២១.ធ្នូ.២០២០) និងត្រៀមរៀបចំផែនការការងាររៀបចំមណ្ឌលប្រឡង ការងាររក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់មណ្ឌលប្រឡង និងសុវត្ថិភាពលើផ្លូវជាតិដែលនៅជិតមណ្ឌលប្រឡង។

    កិច្ចប្រជុំនេះមានការចូលរួមពីលោកឧត្ដមសេនីយ៍ស្នងការរងនគរបាលខេត្ត លោកឧត្ដមសេនីយ៍មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ប្រធានមន្ទីរទេសចរណ៍ខេត្ត អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត លោកនាយកទីចាត់រដ្ឋបាលសាលាខេត្ត លោកប្រធានការិយាល័យមធ្យម មន្ទីរអយក លោកប្រធានការិយាល័យ នៃទីចាត់ការអន្តរវិស័យសាលាខេត្ត លោក លោកស្រីនាយក នាយិកាវិទ្យាល័យ បឋមសិក្សាទាំង៦ សរុបអ្នកចូលរួម ១៦នាក់ ស្រី ២នាក់។

    សូមបញ្ជាក់ផងដែរថា ខេត្តស្វាយរៀង មាន ២ស្រុក/ក្រុង គឺ ក្រុងស្វាយរៀង និងស្រុកស្វាយជ្រំ សរុប ៧មណ្ឌល (ស្រុកស្វាយជ្រំ ១មណ្ឌល និងក្រុងស្វាយរៀង ៦មណ្ឌល) ស្មើនឹង ១៦៧បន្ទប់ ថ្នាក់វិទ្យាសាស្រ្ត មាន ២មណ្ឌល ស្មើនឹង ៣៤បន្ទប់ និងថ្នាក់វិទ្យាសាស្រ្តសង្គម មាន ៦មណ្ឌល ស្មើនឹង ១៣៣បន្ទប់ បេក្ខជនសរុប ៤១៥២អង្គ-នាក់ ស្រី ២១៣៦នាក់ ។

    បន្ថែមលើសពីនេះ ឯកឧត្ដមអភិបាលរង បានសំណូមពរ និងដាក់គោលការណ៍សំខាន់ៗមួយចំនួនមាន៖ សូមខាងស្នងការនគរបាលខេត្ត និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត រៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសន្តិសុខ របៀបរៀបរយតាមមណ្ឌលប្រឡងទាំង៧ ក្នុងស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង ត្រៀមកម្លាំងការពារ.ហឹបវិញ្ញាសា និងរៀបចំកម្លាំងសមត្ថកិច្ចចុះផ្ដល់ព័ត៌មាន និងសហការដល់ម្ចាស់អាជីវកម្មថតចម្លង សុំបិទពីព្រឹកថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ និងសូមមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត រៀបចំក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ ក្រុមគ្រូពេទ្យប្រចាំការ និងរថយន្តសង្គ្រោះ នៅតាមមណ្ឌលទាំង ៧ លើសពីនេះសូមមន្ទីរទេសចរណ៍ខេត្ត រៀបចំក្រុមការងារចុះត្រួតពិនិត្យ សហការជាមួយអជ្ញាធរក្រុង/ស្រុក ជួបជាមួយម្ចាស់អាជីវកម្មលក់ដូរនៅជុំវិញមណ្ឌលប្រឡង ម្យ៉ាងវិញទៀតសូមលោក លោកស្រីនាយក នាយិកា វិទ្យាល័យ បឋមសិក្សាទាំង៧ សូមជួយរៀបចំសម្អាតបន្ទប់ប្រឡង បន្ទប់ទឹក បង្គន់អនាម័យ ទីធ្លាមណ្ឌលប្រឡងអោយមានសណ្ដាប់ធ្នាប់របៀបរៀបរយ មានសោភ័ណ្ឌភាពល្អ និងមានផាសុខភាព និងត្រៀមលោកគ្រូ អ្នកគ្រូ មួយឬពីរនាក់ត្រៀមសហការសម្រលសម្រួលជាមួយប្រធានមណ្ឌល គណៈមេប្រយោគ នាសម័យប្រឡង ក្នុងនោះសូមមន្ទីរធម្មការ និងសាសនា ជួយរៀបចំសាមណេរ ព្រះសង្ឃ ដើម្បីរៀបចំត្រួតពិនិត្យ បេក្ខជនជាព្រះសង្ឃ មុនចូលទៅក្នុងមណ្ឌលប្រឡង និងសូមរៀបចំកិច្ចសហការជាមួយព្រះចៅអធិការវត្ត រៀបចំវត្តអារាមដែលជិតមណ្ឌលប្រឡង កន្លែងស្នាក់នៅ ស្នាក់នៅសម្រាប់បេក្ខជនដែលខ្វះខាតលទ្ធភាព និងរកបន្ទប់ស្នាក់នៅអោយបាននាសម័យ នាពេលខាងមុខនេះ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ