ឆ្មក់បង្រ្កាបទីតាំងល្បែងស៊ីសង នៅបេនឡាន មុខផ្សារច្បារអំពៅ បានត្រឹមដកហូតសម្ភារៈ តែអ្នកលេង រត់បាត់ស្រមោលអស់ ដូចដឹងខ្លួនមុន
ឆ្មក់បង្រ្កាបទីតាំងល្បែងស៊ីសង នៅបេនឡាន មុខផ្សារច្បារអំពៅ បានត្រឹមដកហូតសម្ភារៈ តែអ្នកលេង រត់បាត់ស្រមោលអស់ ដូចដឹងខ្លួនមុន
ភ្នំពេញ ៖ នៅវេលាម៉ោង១០:៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក រស់ សុភក្រ័ អភិបាលរងខណ្ឌ សហការជាមួយសមត្ថកិច្ចក្នុងមូលដ្ឋាន បានចុះបង្រ្កាបកន្លែងលេងល្បែងសុីសងមួយកន្លែង នៅចំនុចបេនឡាន មុខផ្សារច្បារអំពៅ ស្ថិតក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
តែហួសចិត្តពេលកម្លាំងចម្រុះចុះទៅដល់ បានត្រឹមតែដកហូតវត្ថុតាង ដកហូត ទូរទស្សន៍ ០១គ្រឿង, កុំព្យទ័រ ០១ឈុត, ម៉ាសុីនព្រីន ០១គ្រឿង, ក្ដារអុក ០១, កាស្យូ(គិតលេខ)ចំនួន០១, ក្រដាសឆ្នោត មួយចំនួន ។ រួចធ្វេីកំណត់ហេតុ ដកហូតយកទៅរក្សាទុកតែប៉ុណ្ណោះ។ ចំណែកឯនាក់ញៀនល្បែងស៊ីសងទាំងនោះបានរត់បាត់ស្រមោល៕






No comments