គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយមួយចំនួនធំទៅប្រគល់ជូនគ្រួសារមួយដែលកំពុងប្រឈមនឹងការខ្វះខាត

    ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយមួយចំនួនធំទៅប្រគល់ជូនគ្រួសារមួយដែលកំពុងប្រឈមនឹងការខ្វះខាត

    កំពង់ឆ្នាំង​ ៖ នៅថ្ងៃព្រហស្បត្តិ៍ទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយមួយចំនួនធំទៅប្រគល់ជូនគ្រួសារមួយដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាព។

    ដោយលោកទាំងពីរបានទទួលដំណឹងពីការបង្ហោះតាមការផ្សព្វផ្សាយប្រព័ន្ធទំនាក់ទំនងសង្គមពីការលំបាកខ្វះខាតក្នុងជីវភាពរបស់លោក រស់​ សារឹម​ និងប្រពន្ធឈ្មោះ​ ជាម​ កុសល​ មានមុខរបរជាជាងសំណង់មានកូនតូចៗចំនួន០២នាក់​ក្នុងបន្ទុក ដោយសារជីវភាពទើបធ្វើអោយអ្នកទាំងពីរ សម្រេចចិត្តនាំកូនតូចៗទៅធ្វើការជាមួយនៅតាមការដ្ឋានសំណង់នានាដែលខ្លួនកំពុងធ្វើ មើលទៅគួរអោយអាណិតអាសូរជាពន់ពេក ហើយគ្រួសារនេះរស់នៅ​ភូមិទ្រាជេីង​ ឃុំស្រែថ្មី​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។

    អំណោយដែលបានផ្តល់ជូនក្នុងពេលនេះរួមមាន៖
    ១-ត្រីខ ចំនួន ១០០កំប៉ុង
    ២-មី ចំនួន៥កេសតូច
    ៣-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង
    ៤-ស្ករសចំនួន ៥គីឡូ
    ៥-វិទ្យុស្តាប់ F12 និងថ្មពិលចំនួន ០១ ឈុត
    ៦-សាប៊ូដុំចំនួន ១២ដុំ
    ៧-ថ្នាំពេទ្យចំនួន ៥ប្រអប់
    ៨-ជេលលាងដៃចំនួន ០៥ ដបតូច
    ៩-ខោអាវយាយតាចំនួន ០៤កំផ្លេ
    ១០-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ
    ១១-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ
    ១២-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន
    ១៣-ថវិកាសម្រាប់ដោះស្រាយបំណុលធនាគារចំនួន ៣,៤៣៣,០០០៛ និងថវិកាចំនួន ១,១០០,០០០៛ សម្រាប់សងប្រាក់ចងការក្នុងភូមិ រីឯថវិកាបន្ថែមចំនួន ២,៤៦៧,០០០៛ ប្រគល់ជូនគ្រួសារមួយនេះសម្រាប់ដោះស្រាយបញ្ហាដែលកំពុងប្រឈមក្នុងជីវភាពរបស់គ្រួសារខណៈពេលដែលជំងឺកូវីដ-19 កំពុងរីករាយដាលធ្វើអ្នកទាំងពីរពិបាករកការងារធ្វើនោះ ។

    ក្នុងឱកាសនោះ អ្នកទាំងពីរបានថ្លែងអំណរគុណដល់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ទាំងទឹកមុខ ពោរពេញដោយក្តីសង្ឃឹមជាថ្មីរកអ្វីប្រៀបផ្ទឹមពុំបាន ដែលលោកទាំងទ្វេតែងតែគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។

    សូមជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ