ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេច តេជោ ហ៊ុន សែន និងជាទីប្រឹក្សាស្ដីការខណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួម ពិសារអាហារជាមួយបងប្អូនអ្នកសារព័ត៍មាន
ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេច តេជោ ហ៊ុន សែន និងជាទីប្រឹក្សាស្ដីការខណៈរដ្ឋមន្ត្រី បានអញ្ជើញចូលរួម ពិសារអាហារជាមួយបងប្អូនអ្នកសារព័ត៍មាន
ភ្នំពេញ ៖ នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេច តេជោ ហ៊ុន សែន និងជាទីប្រឹក្សាស្ដីការខណៈរដ្ឋមន្ត្រី បានអញ្ជើញពិសារអាហារជាមួយបងប្អូនអ្នកសារព័ត៍មាន ដែលស្រឡាញ់ចូលចិត្តការងារសង្គម នឹងគោរពស្រឡាញ់ សម្តេចតេជោនាយករដ្ឋមន្រ្តីដែលតែងមានក្តីស្រឡាញ់និងសណ្តោសចំពោះពលរដ្ឋនៅគ្រប់ទីកន្លែង ។
ឯកឧត្តមក៏បានមានប្រសាសន៍ថា៖ បងប្អូនអ្នកសារព័ត៍មានដែលខ្ញុំនឹងជួបនៅល្ងាចនេះគឺបានចូលរួមផ្សព្វផ្សាយព័ត៍មានពិត និងព័ត៍មានល្អៗជាច្រេីនដែលមានប្រយោជន៍ដល់សង្គមជាតិហេីយដែលបានចូលរូមយ៉ាងសកម្មក្នុងការទប់ស្កាត់ព័ត៍មានមិនពិតដែលមានចេតនាអាក្រក់បំផ្លាញសន្តិសុខសធារណៈ។
ជាក់ស្តែង សកម្មភាព និងទង្វើរបស់ ឯកឧត្តម ដួង តារា តែងតែ យកចិត្ត ទុកដាក់ ចំពោះ សុខសុវត្ថិភាព របស់បងប្អូនប្រជាពលរដ្ឋ ដែលរង់គ្រោះដោយទឹកជំនន់ និងបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហា ក្នុងជីវិត គ្រួសារ ឬបញ្ហាទំនាស់ដីធ្លី គឺលោកតែងតែ យកចិត្ដ ទុកដាក់ រកដំណោះស្រាយ ដោយសមស្រប ទៅតាមគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នាក្នុងឪកាសនេះឯកឧត្តម ដួង តារា សូមអរគុណបងប្អូនអ្នកសារព័ត៍មាន និងសូមចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕








No comments