គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញប្រជុំ ដោះស្រាយទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋ នៅតំបន់មេទឹកសារាយ ក្នុងស្រុកបាធាយ

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ដឹកនាំមន្ត្រីជំនាញប្រជុំ ដោះស្រាយទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋ នៅតំបន់មេទឹកសារាយ ក្នុងស្រុកបាធាយ

    កំពង់ចាម ៖ រសៀលថ្ងៃពុធ ៣កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដឹកនាំមន្ត្រីជំនាញប្រជុំ ដោះស្រាយទំនាស់ដីធ្លី របស់ប្រជាពលរដ្ឋ នៅតំបន់មេទឹកសារាយ ស្ថិតនៅក្នុងពពិត ឃុំតាំងក្រាំង ស្រុកបាធាយ។

    កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ មន្ត្រីជំនាញ តំណាងសហគមន៍មេទឹកសារាយ និងប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ដែលមានទំនាស់ជាមួយសហគមន៍មេទឹកសារាយ។

    ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថាទំនាស់ដីធ្លីនេះមានលក្ខណៈស្មុគស្មាញទាមទារឲ្យមានការដោះស្រាយ និងការគិតគូរវែងឆ្ងាយ ដើម្បីរក្សាបានប្រយោជន៍រួមរបស់សហគមន៍ និងសុខដុមនីយកម្មរបស់ប្រជាពលរដ្ឋដែលអាស្រ័យផលនៅតំបន់មេទឹកសារាយនេះ។

    ជាមួយគ្នានេះឯកឧត្តមបានសំណូមពរដល់បងប្អូនដែលមានទំនាស់ត្រូវមានការអធ្យាស្រ័យ យោគយល់គ្នា បន្ទន់ឥរិយាបថរៀងៗខ្លួន និងប្រកាន់យកធម៌អហិង្សា រួមគ្នាជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដោះស្រាយ ទើបទទួលបានលទ្ធផលជោគជ័យអាចទទួលយកបានទាំងសងខាង។

    ឯកឧត្តមអភិបាលខេត្ត ណែនាំដល់រដ្ឋបាលស្រុកបាធាយ ត្រូវដឹកនាំមន្ត្រីជំនាញ សហការជាមួយនឹងមន្ទីរ-អង្គភាពជំនាញកសាងផែនទីគោលច្បាស់មួយក្នុងតំបន់ដែលមានវិវាទក្នុងមេទឹកសារាយ ហើយនៅរដូវទឹកសម្រកខាងមុខ ក្រុមការងារថ្នាក់ខេត្តដែលដឹកនាំដោយឯកឧត្តម កែវ នាឫទ្ធិ អភិបាលរងខេត្តនឹងបន្តចុះពិនិត្យដល់ទីតាំងជាក់ស្ដែង ដើម្បីធ្វើការដោះស្រាយ និងវាស់វែងបញ្ចប់ទំនាស់នៅមុនបំណាច់ឆ្នាំ២០២០៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ