គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    តាមបណ្តោយផ្លូវជាតិលេខ 6A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មិនដឹងថាអាជ្ញាធរក្នុងមូលដ្ឋាន យកភ្នែកទៅមើល ឬយកអ្វីមើលទេ ទើបបានជាបណ្តែតបណ្ដោយ ឲ្យផ្លូវរងផលប៉ះពាល់ យ៉ាងខ្លាំង ដោយសារតែឈ្មួញរកស៊ីស្របច្បាប់ទាំងនោះ

    តាមបណ្តោយផ្លូវជាតិលេខ 6A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ មិនដឹងថាអាជ្ញាធរក្នុងមូលដ្ឋាន យកភ្នែកទៅមើល ឬយកអ្វីមើលទេ ទើបបានជាបណ្តែតបណ្ដោយ ឲ្យផ្លូវរងផលប៉ះពាល់ យ៉ាងខ្លាំង ដោយសារតែឈ្មួញរកស៊ីស្របច្បាប់ទាំងនោះ

    ភ្នំពេញ៖ ផ្លូវជាតិលេខ 6A កំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារតែដេប៉ូលបូម និងចែកចាយខ្សាច់ នៅ បណ្តោយផ្លូវជាតិលេខប្រាំមួយ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈអាជ្ញាធរក្នុងមូលដ្ឋាន មិនដែលបើកភ្នែកមើលទាល់តែសោះ ទោះបីជាមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានក៏ដោយ។

    កន្លងមកយើងសង្កេតឃើញថាករណីគ្រោះថ្នាក់ចរាចរណ៍នៅតែមានកើតឡើងជាបន្តបន្ទាប់ ជារៀងរាល់ថ្ងៃ មិនថាតាមបណ្តាលខេត្ត ឬរាជធានីនោះទេ តែងតែមានជារៀងរាល់ថ្ងៃ។ ហើយរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុក្ខដាក់ដល់សុខទុករបស់ប្រជាពលរដ្ធ ដោយបង្កើតនូវពាក្យស្លោក (ថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍)។

    យើងក្រឡេកមកមើលផ្លូវជាតិលេខ 6A គឺជាផ្លូវ Asian ហើយក៏ជាផ្លូវធំស្អាត ដែលរដ្ឋាភិបាលបានអភិវឌ្ឍដោយសន្តិភាព សាមគ្គីភាព ដើម្បីជាប្រយោជន៍រួម ដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ប្រកបដោយសុវត្ថិភាព។ ក៏ប៉ុន្តែមន្ត្រីថ្នាក់ក្រោមមួយចំនួន បែរជា មិនដែលយកភ្នែកមើល មានតែបណ្តែតបណ្ដោយឲ្យឈ្មួញស្របច្បាប់ទាំងនោះធ្វើអ្វីតាមតែចិត្ត។ និយាយរួមគឺ៖ គិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីប្រយោជន៍ជាតិ។

    ហើយនៅតាមបណ្តោយផ្លូវជាតិលេខប្រាំមួយនេះ មាន រថយន្ត និងម៉ូតូ ជាច្រើន រួមទាំងកុមារា កុមារី សិក្សានុសិស្ស ក្មេងចាស់ជាច្រើនកំពុងតែធ្វើដំណើរ ឆ្លងកាត់ចំណុចទាំងនោះ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុវត្ថិភាពរបស់ពួកគាត់។

    ហើយប្រជាពលរដ្ឋសូមសំណូមពរដល់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមឯកឧត្តមមេត្តា ជួយចាប់សរសៃដល់មន្ត្រីដែលពាក់ព័ន្ធក្នុងមូលដ្ឋាននោះផង ជៀសវាងពួកគាត់ជាប់ត្រគៀក អាចកើតទៅជាជំងឺលើសឈាម៕

    No comments

    Post Top Ad

    Post Bottom Ad


    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ