គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្តេច​តេ​ជោ ហ៊ុន សែន៖ កម្ពុជា ស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដ​ក្នុងសហគមន៍បែបចង្កោម​ និងតាមទីកន្លែងមួយៗ តែ​មិនមានបណ្តុំច្រើនទេ​

    សម្តេច​តេ​ជោ ហ៊ុន សែន៖ កម្ពុជា ស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដ​ក្នុងសហគមន៍បែបចង្កោម​ និងតាមទីកន្លែងមួយៗ តែ​មិនមានបណ្តុំច្រើនទេ​

    ភ្នំពេញ​ ៖ នៅ​ព្រឹក​ទី​១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សារ​ពិសេស​ជូន​ជនរួមជាតិ​ពាក់ព័ន្ធ​នឹង​ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ និង​ការទិញ​វ៉ាក់សាំង​ជំងឺ​កូ​វីដ​-១៩ ។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា ស្ថិតក្នុងចំណោម ៣៣ប្រទេស ដែលឆ្លងកូវីដ​ក្នុងសហគមន៍បែបចង្កោម​ និងតាមទីកន្លែងមួយៗ តែ​​មិន​មាន​បណ្តុំ​ច្រើន​ទេ​ ។ ចំណាត់​​ថ្នាក់​​នេះ ត្រូវ​បាន​វាយ​តម្លៃ​ ដោយអង្គការសុខភាពពិភពលោក។ 

    ក្នុងពេលផ្តើមថ្លែងសារនៅព្រឹកនេះ សម្តេចតេជោ បាន​រំលឹកពីប្រសាសន៍របស់សម្តេច នៅសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលសម្តេច បានលើកឡើងថា ការ​គ្រប់គ្រង​បាន ឬមិនបានលើព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា គឺ​ក្នុងរយៈពេល ១៥ថ្ងៃ គិតពីថ្ងៃទី៣០ ខែវិច្ឆិកា ហើយ​វិធីយកឈ្នះលើកូវីដ១៩ គឺត្រូវតាំង​ខ្លួនជាអ្នកចាញ់​។

    សម្តេចតេជោ ក៏បានរំលឹកពីការអំពាវនាវរបស់សម្តេចដល់ប្រជាពលរដ្ឋ សូមពាក់ម៉ាស លាងដៃ កុំចេញពីផ្ទះបើមិនចាំបាច់ និង​ធ្វើចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវ ហើយជួយដោះស្រាយ​ស្បៀងអាហារ និងផ្តល់ថវិកាដល់ក្រុម​គ្រួសារក្រីក្រ ក្នុង ១គ្រួសារ ២ម៉ឺនរៀល ក្នុង ១ថ្ងៃ ក្នុងពេលគាត់​ជាប់ធ្វើចត្តាឡីស័ក​។

    សម្តេចតេជោ ហ៊ុន សែន បាន​ប្រកាស​ថា ពេល​នេះ យើង​បាន​ឆ្លង​កាត់នូវវិញ្ញាសា​ដ៏លំបាក​ ។ បើតាមការវាយតម្លៃ ​ការចម្លង​ក្នុង​សហគមន៍របស់យើងនេះ​ គឺជាការចម្លង​ក្នុងសហគមន៍បែបចង្កោម​ និង​តាម​ទី​កន្លែង​មួយៗ មិនមានបណ្តុំច្រើន តែក៏មិនទាន់ឆ្លងចូលក្នុងសហគមន៍ធំ នៅឡើយដែរ​។

    សម្តេចតេជោ បន្តថា តាមអង្គការសុខភាពពិភពលោក​ WHO ចំណាត់នៅលើពិភពលោក​ ជាការចម្លង​ក្នុងសហគមន៍បែបចង្កោម​ និងតាមទីកន្លែងមួយៗ តែ​មិនមានបណ្តុំច្រើន ដោយមាន​ ៣៣ប្រទេស ក្នុងនោះ មានកម្ពុជាផងដែរ។

    ​ក្រសួងសុខាភិបាល ​បាន​ប្រកាសថា គិត​ត្រឹម​ម៉ោង ៧​ព្រឹក ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទូទាំងប្រទេស រកឃើញ​អ្នកជំងឺ​កូ​វីដ​១៩ សរុប​ចំនួន ៣៦២​នាក់ ( ស្ត្រី ៨៦​នាក់ និង​បុរស ២៧៦​នាក់ )​ ។ ក្នុងនោះ ៣១២​នាក់ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង ៥០​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ( ៣៣​នាក់ សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ ១០​នាក់ សម្រាក​ព្យាបាល​នៅ​មណ្ឌល​សុខភាព​ចាក់អង្រែ រាជធានី​ភ្នំពេញ និង ៧​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន ក្នុង​រាជធានី​ភ្នំពេញ )។

    ក្នុងនោះ អ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា មានចំនួន ៤១នាក់។ គិតមកដល់ព្រឹកថ្ងៃទី១៥ ខែធ្នូនេះ មាន ៣នាក់ បានជាសះស្បើយហើយ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ