លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បន្ដបើកផ្លូវ តាមប្លង់ប្រព័ន្ធដើម្បីសម្រួលការធ្វើចរាចរណ៍ និងបម្រើផលប្រយោជន៍រួមជាសាធារណៈ

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បន្ដបើកផ្លូវ តាមប្លង់ប្រព័ន្ធដើម្បីសម្រួលការធ្វើចរាចរណ៍ និងបម្រើផលប្រយោជន៍រួមជាសាធារណៈ
ព្រះសីហនុ ៖ ថ្ងៃសុក្រ ៩កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ លោក អ៊ី សុខឡេង អភិបាល នៃគណៈអភិបាលក្រុងព្រះសីហនុ បានបន្ដបើកផ្លូវ តាមប្លង់ប្រព័ន្ធដើម្បីសម្រួលការធ្វើចរាចរណ៍ និងបម្រើផលប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តតាមប្លង់ប្រព័ន្ធ និងគោលការណ៍រួមរបស់គណបញ្ជាការឯកភាពខេត្ត សម្រាប់ផលប្រយោជន៍រួមជាសាធារណៈ។
លោកអភិបាលបានអោយដឹងថា ការបើកផ្លូវតាមប្លង់ប្រព័ន្ធ នៅចំណុចក្រុម១៨-១៩ ភូមិ១ សង្កាត់លេខ៤ ទទួលបានជោគជ័យ ដោយមានការសហការល្អពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងបន្ដអនុវត្តជាបន្ដបន្ទាប់នៅតាមទីតាំងផ្សេងៗទៀត។
លោកអភិបាលបានបញ្ជាក់បន្ថែមថា ការបើកបានផ្លូវនេះមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើចរាចរណ៍ទូទៅរបស់អ្នកភូមិក្នុងតំបន់នោះ ហើយជាពិសេសគឺបង្កលក្ខណៈងាយស្រួលលើការសង្គ្រោះពលរដ្ឋ ក្នុងករណីមានគ្រោះអគ្គិភយ័ជាយថាហេតុណាមួយ៕



No comments